អ៊ីរ៉ង់ប្រកាសនឹងបន្ថយការសន្យារបស់ខ្លួនជាមួយកិច្ចព្រមព្រៀង JCPOA ចាប់តាំងពីខែកក្កដាខាងមុខ

Chia sẻ
(VOVWORLD) - ទីភ្នាក់ងារព័ត៌មាន Fars បានដកស្រង់សម្តីរបស់លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខកំពូលអ៊ីរ៉ង់ លោក Ali Shamkhani កាលពីថ្ងៃទី ២៥ ខែមិថុនាថាចាប់ពីខែកក្កដាតទៅ ទីក្រុងតេហេរ៉ង់នឹងចាត់វិធានការថ្មីៗដើម្បីបន្ថយការសន្យារបស់ខ្លួនជាមួយកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចុះហត្ថលេខាជាមួយក្រុម P៥ + ១ (រួមមានប្រទេសជាសមាជិកអចិន្រ្តៃយ៍ចំនួន ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រទេសអាល្លឺម៉ង់) ។
អ៊ីរ៉ង់ប្រកាសនឹងបន្ថយការសន្យារបស់ខ្លួនជាមួយកិច្ចព្រមព្រៀង JCPOA ចាប់តាំងពីខែកក្កដាខាងមុខ - ảnh 1 លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខកំពូលអ៊ីរ៉ង់ លោក Ali Shamkhani 

លោក Shamkhani បានរិះគន់បណ្តាប្រទេសនៅអឺរ៉ុបដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ មិនបានខិតខំប្រឹងប្រែងឲ្យបានគ្រប់គ្រាន់ដើម្បីជួយ       សង្គ្រោះកិច្ចព្រមព្រៀងនេះដែលហៅថាផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ហើយតាមនោះទាមទារឱ្យអ៊ីរ៉ង់គួរតែអត់ធ្មត់ក្នុងកម្មវិធីរបស់     ខ្លួនដើម្បីប្តូរយកវិញនូវការលុបចោលការដាក់ទណ្ឌកម្មផងដែរ។ គួរឲ្យបញ្ជាក់ថានាថ្ងៃដដែលនោះ រុស្ស៊ីបានចោទប្រកាន់អាមេរិកពីបទ«ហ៊ានប្រថុយពេក» ជាមួយនឹងការដាក់ទណ្ឌកម្មថ្មីទៅលើអ៊ីរ៉ង់ ដោយអះអាងថាប្រការនេះមិនត្រឹមតែធ្វើឱ្យអស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសន្តិសុខអន្តរជាតិទាំងមូលទៀតផង»។ ក្នុងពេលនោះ ប្រធានាធិបតីអាមេរិក លោក Donald Trump  កាលពីថ្ងៃទី២៥ខែមិថុនាបានគំរាមថានឹងបំផ្លាញចោលតំបន់មួយចំនួនរបស់អ៊ីរ៉ង់ប្រសិនបើប្រទេសនេះវាយប្រហារលើគោលដៅណាមួយដែលពាក់ព័ន្ធនឹងអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ