ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ថ្លែងនៅទីក្រុងតេអេរ៉ង់ ថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២១ (រូបថត៖ AFP/TTXVN) |
ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi បានដាក់ចេញសេចក្តីប្រកាសនេះក្នុងពេលជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិប តីបារាំង Emmanuel Macron កាលពីថ្ងៃទី ៥ ខែកញ្ញា។ នេះគឺជាជំនួបតាមទូរស័ព្ទលើកទី ២ ក្នុង រយៈពេលមួយខែរវាងមេដឹកនាំអ៊ីរ៉ង់និងបារាំង។
ចំណែកខ្លួនវិញ លោកប្រធានា ធិបតី Emmanuel Macron សង្ឃឹមថា រាល់កិច្ចចរចារនៅទីក្រុងវីយែន (អូទ្រីស) ស្តីពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ អាចបន្តឡើងវិញដោយមានការចូលរួមពីប្រទេសអ៊ីរ៉ង់។ លោកប្រធានាធិបតី Emmanuel Macron បានលើកឡើងថា ចាំបាច់ត្រូវពិនិត្យឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់ប៉ារីសក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយទីក្រុងតេអេរ៉ង់៕