អ៊ីរ៉ង់ប្តេជ្ញាដោះស្រាយបញ្ហានុយក្លេអ៊ែរ​ដោយវិធី​​ការទូត

Chia sẻ
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian កាលពីថ្ងៃទី ១៤ សីហា បានប្រកាសថា ទីក្រុងតេហេរ៉ង់បានប្តេជ្ញាដោះស្រាយបញ្ហានុយក្លេអ៊ែរតាមផ្លូវការទូត។
អ៊ីរ៉ង់ប្តេជ្ញាដោះស្រាយបញ្ហានុយក្លេអ៊ែរ​ដោយវិធី​​ការទូត  - ảnh 1រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian។ រូបថត៖ AFP/TTXVN

ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងតេហេរ៉ង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Amirabdollahian បានឲ្យដឹងថា អ៊ីរ៉ង់តែងតែចង់ឱ្យភាគីពាក់ព័ន្ធ វិលត្រឡប់ទៅអនុលោមតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ឡើងវិញ។ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani ក៏បានអះអាងថា ទីក្រុងតេហេរ៉ង់ទទួលបានការធានាចាំបាច់សម្រាប់ទទួលប្រាក់ចំណូលពីប្រេងរ៉ែ ចំនួន ៦ ពាន់លានដុល្លារអាមេរិកដែលត្រូវបានបង្កក់ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសជាមួយសហរដ្ឋអាមេរិក។ លោក Kanaani បានឲ្យដឹងថា ដំណើរការដោះលែងអ្នកទោសរបស់អ៊ីរ៉ង់ និងការប្រគល់ប្រាក់ចំណូលរបស់ទីក្រុងតេហេរ៉ង់វិញនឹងត្រូវបានធ្វើឡើងតាមកិច្ចព្រមព្រៀងរវាងភាគីពាក់ព័ន្ធ។

កាលពីថ្ងៃទី ១០ ខែសីហា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានបញ្ជាក់ពីការសម្រេចបានកិច្ចព្រមព្រៀងមួយ ដែលតាមនោះ ទឹកប្រាក់ ៦ពាន់លានដុល្លាររបស់អ៊ីរ៉ង់ដែលត្រូវបានបង្កក់នៅក្នុងធនាគារកូរ៉េខាងត្បូង នឹងត្រូវបានបើកចំណាយ ជាថ្នូរនឹងការដោះលែងពលរដ្ឋអាមេរិក៥នាក់ ដែលត្រូវបានឃុំខ្លួននៅអ៊ីរ៉ង់។ ទីក្រុងវ៉ាស៊ីនតោនក៏នឹងដោះលែងពលរដ្ឋអ៊ីរ៉ង់មួយចំនួនដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគាររបស់សហរដ្ឋអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ