អ៊ីរ៉ង់បង្ហាញមីស៊ីលកែច្នៃដោយខ្លួនឯងដ៏ទំនើបៗជាច្រើនក្នុងពិធីព្យុហយាត្រា (រូបថត៖ FP/TTXVN) |
ការធ្វើព្យុហយាត្រាគួបផ្សំជាមួយនឹងការបង្ហាញសមត្ថភាពខាងយោធាដ៏ទំនើបៗរបស់អ៊ីរ៉ង់ ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីកងទ័ពអ៊ីរ៉ង់កងម្លាំងឆ្មាំបដិវត្តអ៊ី ស្លាម ប៉ូលីស និងកងកម្លាំងការពារព្រំដែន និងកងកម្លាំងជីវពលស្ម័គ្រចិត្តផង ដែរ។ នៅទីក្រុងតេអេរ៉ង់ មានមីស៊ីលទំនើបៗជាច្រើនដែលអ៊ីរ៉ង់កែច្នៃ ក្នុងនោះមានមីស៊ីលផ្លោងដែលមានរយៈចម្ងាយបាញ់ពី ១.៣០០-២.០០០ គីឡូម៉ែត្រ ក៏ត្រូវបានបង្ហាញនៅទីនេះផងដែរ។ នៅឈូងសមុទ្រ នាវាលើផ្ទៃទឹកនិងនាវាមុជទឹកក៏ដូចជាទូកពោងខ្យល់របស់កងទ័ពអ៊ីរ៉ង់ ក៏បានធ្វើព្យុហយាត្រារួមជាមួយនឹងយន្តហោះចម្បាំងដែលហោះលើអាកាសផងដែរ៕