អ៊ីរ៉ង់និងប្រទេសអឺរ៉ុបចំនួន ៣ ព្រមានអំពីផលវិបាកប្រសិនបើអាមេរិក បោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

Chia sẻ
(VOVWORLD) -នាថ្ងៃទី ១៩ មេសាអ៊ីរ៉ង់បានព្រមានអាមេរិកអំពីផលវិបាក "មិនល្អស្រូល" ប្រសិនបើវ៉ាស៊ីនតោនបោះបង់ចោលកិច្ចព្រមព្រៀង នុយក្លេ អ៊ែរ ២០១៥។
អ៊ីរ៉ង់និងប្រទេសអឺរ៉ុបចំនួន ៣ ព្រមានអំពីផលវិបាកប្រសិនបើអាមេរិក បោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 ក្រុម P5 + 1

នាថ្ងៃទី ១៩ មេសាអ៊ីរ៉ង់បានព្រមានអាមេរិកអំពីផលវិបាក "មិនល្អស្រូល" ប្រសិនបើវ៉ាស៊ីនតោនបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ២០១៥ ឫហៅថាផែនការសកម្មភាពលើគ្រប់ជ្រុងជ្រោយរួម(JCPOA) ដែលត្រូវបានចុះហត្ថលេខារវាងអ៊ីរ៉ង់និងក្រុម P5 + 1 (រួមមានសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺ៖ អង់គ្លេស បារាំង រុស្ស៊ី ចិន អាមេរិករួម និងអាល្លឺម៉ង់)។

ទូរទស្សន៍ជាតិអ៊ីរ៉ង់បានដកស្រង់ពាក្យសម្ដីរបស់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif ខណៈដែលលោកបានធ្វើដំណើរទៅកាន់អាមេរិក បានលើកច្បាស់ថា៖ អ៊ីរ៉ង់មានវិធីសាស្ត្រមួយចំនួន ប្រសិនបើអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរពោលខាងលើ ព្រមទាំងអះអាងថា៖ ប្រតិកម្មរបស់តេអេរ៉ង់ចំពោះការដកខ្លួនចេញពី JCPOA គឺមិនល្អស្រូលឡើយ៕

ប្រតិកម្មទៅវិញ