អ៊ីរ៉ង់និងទួរគីឯកភាពបង្កើនតំលៃពាណិជ្ជកម្មឡើង៣ដង

Chia sẻ
(VOVworld) - អ៊ីរ៉ង់និងទួរគីមានគោលបំណងជំរុញ
ខ្លាំងតំលៃពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល២ឆ្នាំខាង
មុខឡើងកំរិត៣០ពាន់លានដុល្លាអាមេរិក ពោលគឺ
កើន៣ដងប្រៀបនឹងកំរិតនាបច្ចុប្បន្ន។
អ៊ីរ៉ង់និងទួរគីឯកភាពបង្កើនតំលៃពាណិជ្ជកម្មឡើង៣ដង - ảnh 1
នាយករដ្ឋមន្រ្តីទួរគីលោក Ahmet Davutoglu ជួបចរចារជាមួយអនុប្រធានាធិបតីអ៊ីរ៉ង់
លោក Eshaq Jahangiri. (រូបថត៖ ISNA)

(VOVworld) - អ៊ីរ៉ង់និងទួរគីមានគោលបំណងជំរុញខ្លាំងតំលៃពាណិជ្ជកម្មទ្វេភាគី
ក្នុងរយៈពេល២ឆ្នាំខាងមុខឡើងកំរិត៣០ពាន់លានដុល្លាអាមេរិក ពោលគឺកើន៣
ដងប្រៀបនឹងកំរិតនាបច្ចុប្បន្ន។ផែនការពោលខាងលើត្រូវបានប្រកាសក្នុងកាលៈ
ទេសៈដែលនាយករដ្ឋមន្រ្តីទួរគីលោក Ahmet Davutoglu កំពុងទៅបំពេញទស្សន
កិច្ចនៅតេអេរ៉ង់ ដោយមិនអើពើដល់ការខ្វែងគំនិតរបស់ប្រទេសទាំងពីរទាក់ទិន
ដល់សង្គ្រាមនៅស៊ីរីឡើយ។ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាន លោក
Davutoglu បានចាត់ទុកថា បទដាក់ទ័ណ្ឌកម្មរបស់សហគមន៍អន្តរជាតិទៅលើអ៊ីរ៉ង់
គឺរបាំងធំ ក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី។ប៉ុន្តែ តំលៃពាណិជ្ជកម្មរវាងនាបច្ចុប្បន្ន
 ប្រទេសទាំងពីរអាចហួសពី កំរិត៣០ពាន់លានដុល្លាអាមេរិកពោលខាងលើនៅ
ពេលបទដាក់ទ័ណ្ឌកម្មទាំងនេះត្រូវបានលុបចោលហើយ៕

ប្រតិកម្មទៅវិញ