អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani ។ រូបថត៖ tasnimnews
|
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ការដាក់ទណ្ឌកម្មថ្មី “នឹងមិនអាចធ្វើឱ្យមានការអាក់អន់ស្រពន់ចិត្តបំផុត ក្នុងការប្តេជ្ញាចិត្តរបស់អ្នកការពារសន្តិសុខសម្រាប់ប្រជាជនអ៊ីរ៉ង់នោះឡើយ”
សេចក្តីប្រកាសរបស់ក្រសួងការបរទេសអ៊ីរ៉ង់ ត្រូវបាននាំចេញបន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃទី៩ ខែកញ្ញា បានដាក់ទណ្ឌកម្មលើក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ និងប្រមុខទីភ្នាក់ងារនេះ ដោយចោទប្រកាន់ថា ទីភ្នាក់ងារនេះមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារតាមអ៊ីនធឺណែតទៅលើប្រទេសអាល់បានី កាលពីខែកក្កដា ក៏ដូចជាសកម្មភាពប្រឆាំងនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នៅតាមបណ្តាញអ៊ីនធឺណែត។ មុននោះ កាលពីថ្ងៃទី៧ ខែកញ្ញា អាល់បានីបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ បន្ទាប់ពីបានចោទប្រកាន់ក្រុងតេហេរ៉ង់ថា បានធ្វើការវាយប្រហារតាមអ៊ីនធឺណែតនៅលើគេហទំព័ររបស់រដ្ឋាភិបាលអាល់បានីកាលពីថ្ងៃទី ១៥ ខែកក្កដា៕