អ៊ីរ៉ង់ត្រៀមរៀបចំតបតវិញនូវបទដាក់ទណ្ឌកម្មរបស់អាមេរិក

Chia sẻ
(VOVworld) - នាថ្ងៃទី៣ កុម្ភៈ អ៊ីរ៉ង់បានថ្កោលទោស
បទដាក់ទណ្ឌកម្មថ្មីដែល វ៉ាស៊ីនតោនអនុវត្តន៍ទៅលើ
ប្រទេសនេះ ព្រមទាំងប្រកាសថា នឹងអនុវត្តន៍បទ
ហាមឃាត់គតិយុត្តចំពោះបុគ្គលនិងអង្គភាពអាមេរិក
ដែលជួយឧបត្ថម្ភក្រុមភេរវ កម្មនានាក្នុងតំបន់។
អ៊ីរ៉ង់ត្រៀមរៀបចំតបតវិញនូវបទដាក់ទណ្ឌកម្មរបស់អាមេរិក - ảnh 1
ទិដ្ឋភាពនៃសម័យប្រជុំមួយរបស់រដ្ឋសភាអ៊ីរ៉ង់នៅរដ្ឋធានីតេអេរ៉ង់ (រូបថត៖Press TV/TTXVN)

(VOVworld) - នាថ្ងៃទី៣ កុម្ភៈ អ៊ីរ៉ង់បានថ្កោលទោសបទដាក់ទណ្ឌកម្មថ្មីដែល
វ៉ាស៊ីនតោនអនុវត្តន៍ទៅលើប្រទេសនេះ ព្រមទាំងប្រកាសថា នឹងអនុវត្តន៍បទហាម
ឃាត់គតិយុត្តចំពោះបុគ្គលនិងអង្គភាពអាមេរិកដែលជួយឧបត្ថម្ភក្រុមភេរវកម្មនានា
ក្នុងតំបន់។សេចក្ដីប្រកាសរបស់ក្រសួងការបរទេសអ៊ីរ៉ង់ឲ្យដឹងថា ក្រុមបទដាក់
ទណ្ឌកម្មថ្មីនេះគឺមិនសមស្របនឹងការសន្យារបស់អាមេរិកនិងសេចក្ដីសំរេចចិត្ត
របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បដែលគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរ រវាងអ៊ីរ៉ង់និង
ក្រុមមហាអំណាចចំនួន៦ប្រទេសនោះឡើយ។
មុននោះ អាមេរិកបានប្រកាសក្រុមបទដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើបុគ្គល
ចំនួន ១៣នាក់និងអង្គភាពចំនួន១២ទាក់ទិនដល់អ៊ីរ៉ង់ ក្រោយពីករណីសាកល្បង
កាំជ្រួចរបស់ប្រទេសសាធារណៈរដ្ឋអ៊ីស្លាមនេះ៕

ប្រតិកម្មទៅវិញ