អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Ali Rabiee (រូបថត៖ Reuters) |
នាថ្ងៃទី ១០ ខែឧសភា ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA របស់អ៊ីរ៉ង់បានដកស្រង់សម្តីអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ លោក Ali Rabiee ដែលបានអះអាងថា ទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសយ៉ាងពេញលេញជាមួយទីក្រុងវ៉ាស៊ីនតោនដោយគ្មានលក្ខខណ្ឌ ប៉ុន្តែរដ្ឋអំណាចអាមេរិកមិនទាន់ឆ្លើយតបនឹងការអំពាវនាវរបស់អ៊ីរ៉ង់នៅឡើយ។
មន្ត្រីរូបនោះក៏បានសង្កត់ធ្ងន់ថាមិនចាំបាច់មានប្រទេសទីបីដើម្បីធ្វើជាអ្នកសម្របសម្រួលរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកក្នុងការផ្លាស់ប្តូរអ្នកទោសឡើយ៕