(VOVworld) – អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចចូលរួមបណ្ដាការជួបសន្ទនាមានលក្ខណៈ
ស្ថាបនាជាមួយក្រុម P5+1 អំពីកម្មវិធីនុយក្លេអែររបស់ប្រទេសនេះ។ នាថ្ងៃទី ១០
មករា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Ramin Mehmanparast បានថ្លែង
មិតិលើកាណាល់ទូរទស្ស IRIB ឲ្យដឹងថា៖ ដើម្បីជំរុញការជួបសន្ទនា ក្រុម P5+1 ត្រូវគោរពរផលប្រយោធន៍ដ៍ត្រឹមត្រូវរបស់អ៊ីរ៉ង់។ លោក Mehmanparast បានឲ្យ
ដឹងទៀតថា៖ ពេលវេលានិងទីកន្លែងនៃការជួបសន្ទនាមិនសម្រេចបាននៅ
ឡើយ។ប៉ុន្តែ ភាគីទាំង ២ កំពុងឈានទៅការឯកភាពចុង ក្រោយអំពីបញ្ហានេះ។
ក្នុងរយៈពេលថ្មីៗនេះ ភាគីទាំង ២ មានការបោះជំហាន យ៉ាងសកម្មក្នុងការចាប់
ផ្តើមឡើងវិញកិច្ចចរចារ។ ភាគីអ៊ីរ៉ង់ចាត់ទុកថា៖ ការលោបថោលបទដាក់ទណ្ឌកម្ម
ចំពោះប្រទេសនេះគឺជាការបោះជំហានដំបូង ដើម្បីធានាជោគជ័យនៃការចរចារ
នាពេលខាងមុខ៕