ទិដ្ឋភាពនៃសម័យប្រជុំមួយរបស់រដ្ឋសភាអ៊ីរ៉ង់ (រូបថត៖ AFP/TTXVN) |
មុខតំណែងដែលត្រូវបានតែងតាំងថ្មីរួមមានរដ្ឋមន្រ្តីក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងកសិកម្ម រដ្ឋមន្រ្តីក្រសួងពលកម្មនិងរដ្ឋមន្រ្តី ក្រសួងផ្លូវគោក។
អ៊ីរ៉ង់បានដំណើរការកែទម្រង់គណៈរដ្ឋមន្រ្តីក្នុងបរិបទដែលបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកតម្រង់ទៅលើសកម្មភាពនាំចេញប្រេងឧស្ម័ននៃប្រទេសសាធារណៈរដ្ឋអ៊ីស្លាមនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខ។ មជ្ឈដ្ឋាន អ្នកវិភាគបានព្យាករណ៍ថា ទិន្នផលប្រេងឧស្ម័ននាំចេញរបស់អ៊ីរ៉ង់អាចធ្លាក់ចុះ ២/៣ ដោយសារផលប៉ះពាល់នៃបទដាក់ទណ្ឌកម្មថ្មីខាងលើ៕