រោងចក្រនុយក្លេអ៊ែរនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់̣ (រូបថត៖ AFP / VNA) |
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានឲ្យដឹងថា ដោយផ្អែកលើសកម្មភាពនិងសេចក្តីថ្លែងការណ៍ នាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក និងប្រទេសមហាអំណាច អឺរ៉ុបចំនួន ៣ នោះ អ៊ីរ៉ង់មិនចាត់ថា បច្ចុប្បន្ននេះ គឺជាពេលវេលាដើម្បីរៀបចំជំនួបក្រៅផ្លូវការជាមួយប្រទេសទាំងនេះ តាមសំណើរបស់តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសរបស់ សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini ។
មានប្រតិកម្មចំពោះទង្វើនេះ នាថ្ងៃដដែលសហរដ្ឋអាមេរិកបានសម្តែងការខកចិត្ត ចំពោះការដែលអ៊ីរ៉ង់បានច្រានចោលការផ្តួចផ្តើមគំនិតអនុវត្តន៍កិច្ចប្រជុំក្រៅផ្លូវការជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមហាអំណាចអឺរ៉ុប។ទោះយ៉ាងណា សេតវិមានបានបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោននៅតែប្រកាន់ខ្ជាប់នូវគោលដៅគោរពកិច្ចព្រមព្រៀងនេះ។ ដូច្នេះ សហរដ្ឋអាមេរិកនឹងពិគ្រោះយោបល់ជាមួយប្រទេសហត្ថលេខីផ្សេងទៀតនៃកិច្ចព្រមព្រៀងជាមួយ អ៊ីរ៉ង់ ដែលរួមមានអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងរុស្ស៊ី ដើម្បីស្វែងរកដំណោះស្រាយល្អបំផុត៕