អ្នកនាំពាក្យសមយុទ្ធរបស់អ៊ីរ៉ង់ លោកឧត្តមនាវី Mustafa Tajeddini បានឲ្យដឹងថា សមយុទ្ធនេះបានប្រព្រឹត្តិទៅក្នុងរយៈពេលបីថ្ងៃ លើផ្ទៃសមុទ្រចំនួន ១៧.០០០ គីឡូម៉ែត្រការ៉េ នៅតំបន់ភាគខាងជើងមហាសមុទ្រឥណ្ឌា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសន្តិសុខនិងយោធារវាងប្រទេសទាំងបី ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងអត្ថិភាព។ សកម្មភាពនេះ សំដៅពង្រឹងសមត្ថភាពការពារជាតិ ការត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងបី តាមនោះ ធានាសន្តិសុខរួម និងប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅលើសមុទ្រផងដែរ។
នៅដើមខែវិច្ឆិកា ឆ្នាំ ២០២១ ចោរសមុទ្របានព្យាយាម ចាប់ខ្លួននាវាដឹកប្រេងអ៊ីរ៉ង់នៅឈូងសមុទ្រ Aden ជាលើកទីពីរក្នុងរយៈពេលពីរសប្តាហ៍ ដែលបង្ខំឱ្យកងទ័ពជើងទឹកអ៊ីរ៉ង់បាញ់ព្រមាន៕