អ៊ីរ៉ាក់៖ សម្ព័ន្ធភាពអន្តរជាតិកំទេចមេដឹកនាំ IS

Chia sẻ
(VOVWORLD) - មេដឹកនាំអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) នៅអ៊ីរ៉ាក់ Mu'taz al-Jubouri ត្រូវបានកំទេចក្នុងការវាយប្រហារតាមជើងអាកាសរបស់សម្ព័ន្ធមិត្តអន្តរជាតិប្រឆាំង នឹង IS នៅតំបន់ Deir al-Zour ភាគខាងកើតប្រទេសស៊ីរី
អ៊ីរ៉ាក់៖ សម្ព័ន្ធភាពអន្តរជាតិកំទេចមេដឹកនាំ IS - ảnh 1 សមាជិកក្នុងអង្គការ IS (រូបថត៖ eg24.news/TTXVN)

នាថ្ងៃទី ២៦ ខែឧសភា នាយកដ្ឋានប្រឆាំងភេរវកម្មអ៊ីរ៉ាក់ (CTS) បានឲ្យដឹងថាមេដឹកនាំអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) នៅអ៊ីរ៉ាក់ Mu'taz al-Jubouri ត្រូវបានកំទេចក្នុងការវាយប្រហារតាមជើងអាកាសរបស់សម្ព័ន្ធមិត្តអន្តរជាតិប្រឆាំង នឹង IS នៅតំបន់ Deir al-Zour ភាគខាងកើតប្រទេសស៊ីរី។

មុនពេលត្រូវកំទេចនោះ  Mu'taz al-Jubouri ត្រូវបានតាមដានទាំងក្នុងនិងក្រៅប្រទេសអ៊ីរ៉ាក់។ គួរជម្រាបថាមុខសញ្ញារូបនេះមានលិខិតឆ្លងដែននិងអត្តសញ្ញាណប័ណ្ណជាច្រើនហើយក៏មិនដែលប្រើប្រាស់ទូរស័ព្ទដើម្បីទាក់ទងនោះទេ៕

ប្រតិកម្មទៅវិញ