អ៊ុយក្រែន៖សកម្មភាពរំលឹកវិញ្ញាណក្ខ័នជនរងគ្រោះនៃការធ្លាក់យន្តហោះ MH១៧

Chia sẻ
(VOVworld) - នាថ្ងៃទី១៧ កក្កដា ពោលគឺ២ឆ្នាំក្រោយ
ពីព្រឹត្តិការណ៍ដែលយន្តហោះ MH១៧ របស់ក្រុមហ៊ុន
អាកាសចរណ៍ម៉ាឡេស៊ីធ្លាក់នៅតំបន់ដែនដីប៉ែកខាង
កើតអ៊ុយក្រែន ហើយធ្វើឲ្យអ្នកដំណើរនិងក្រុមនាវិក
ទាំង២៩៨នាក់ស្លាប់នោះ ប្រជាពលរដ្ឋនៅភូមិ Petropavlivka ជាទីកន្លែងដែលគេរកឃើញ បំណែកយន្តហោះនិងសាកសពរបស់អ្នកដំណើរមួយចំនួន បានដាក់ផ្កានិងអុជទៀនដើម្បីរំលឹកវិញ្ញាណក្ខ័នជនរងគ្រោះនៃសោកនាដកម្មនេះ។
អ៊ុយក្រែន៖សកម្មភាពរំលឹកវិញ្ញាណក្ខ័នជនរងគ្រោះនៃការធ្លាក់យន្តហោះ MH១៧ - ảnh 1
ប្រជាពលរដ្ឋរំលឹកវិញ្ញាណក្ខ័នជនរងគ្រោះក្នុងការធ្លាក់យន្តហោះនៅភូមិ Petropavlivka
(រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៧ កក្កដា ពោលគឺ២ឆ្នាំក្រោយពីព្រឹត្តិការណ៍ដែល
យន្តហោះMH១៧ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីធ្លាក់នៅតំបន់ដែនដីប៉ែក
ខាងកើតអ៊ុយក្រែន ហើយធ្វើឲ្យអ្នកដំណើរនិងក្រុមនាវិកទាំង២៩៨នាក់ស្លាប់នោះ
ប្រជាពលរដ្ឋនៅភូមិ Petropavlivka ជាទីកន្លែងដែលគេរកឃើញ បំណែកយន្តហោះ
និងសាកសពរបស់អ្នកដំណើរមួយចំនួន បានដាក់ផ្កានិងអុជទៀនដើម្បី រំលឹក
វិញ្ញាណក្ខ័នជនរងគ្រោះនៃសោកនាដកម្មនេះ។
នាថ្ងៃដដែល រដ្ឋាភិបាលម៉ាឡេស៊ីបានអះអាងជាថ្មីម្ដងទៀតនូវការសន្យាថា
នឹងស្វែងរកឲ្យឃើញនូវការពិតនៅពីក្រោយសោកនាដកម្មនេះ។នាយករដ្ឋមន្រ្តី
ម៉ាឡេស៊ីលោក Najib Razak បានសង្កត់ធ្ងន់ថា ការធ្លាក់យន្តហោះ MH១៧ ជា
អំពើឧក្រិដ្ឋមួយដែលពិភពលោកទាំងមូលខឹងសម្បារ ព្រមទាំងអះអាងថា រដ្ឋា
ភិបាលម៉ាឡេស៊ីនឹងបន្តខំប្រឹងប្រែងស្វែងរកការបកស្រាយ គ្រប់គ្រាន់និងសម
ហេតុសមផលអំពីព្រឹត្តិការណ៍ទាំងអស់ដែលនាំឲ្យមានសោកនាដកម្មនេះ៕

ប្រតិកម្មទៅវិញ