|
អ៊ុយក្រែន៖បណ្ដាភាគីជំទាស់គ្នានៅ Lugansk ឯកភាពឈប់បាញ់ក្នុងរយៈពេល២ថ្ងៃ |
(VOV)_នាថ្ងៃទី១៧ មករា អ្នកប្រមុខសាធារណរដ្ឋ ប្រជាមានិត Lugansk ស្វ័យប្រកាស លោក Igor Plotnisky បានអោយដឹងថា៖ លោក និងអភិបាលខេត្ត Lugansk លោក Ghenadiy Moskal បានព្រមព្រៀងឈប់បាញ់ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៨ និងទី១៩ មករា ។ ដើម្បីទប់ទល់នឹងបទបញ្ជាចលនាបំពេញបន្ថែមទាហានចំនួនជាង
៥ម៉ឹននាក់ របស់រដ្ឋអំណាចអ៊ុយក្រែន ក្រុមប្រឹក្សារប្រជាជន Lugansk ស្ថាប័ននីតិបញ្ញាត្តិ សាធារណរដ្ឋប្រជាមានិត Lugansk ស្វ័យប្រកាស ថ្ងៃទី១៧មករា បានអនុ
ម័យលើច្បាប់៖ ចលនា និងត្រៀមរៀបចំការចលនានៅសាធារណរដ្ឋ ប្រជាមានិត
Lugansk ៕