គណៈប្រតិភូអ៊ុយក្រែននិងរុស្ស៊ី នៅឯកិច្ចចរចានៅតំបន់ Brest ប្រទេសបេឡារុស្ស ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN) |
មុននោះ ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាស ដាក់ពង្រាយប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ នោះ ភាគីទាំងពីរបានធ្វើការចរចារចំនួនបីលើក នៅក្នុងប្រទេសបេឡារុស្ស ដើម្បីស្វែងរករបៀបដោះស្រាយស្ថានការណ៍នេះ។ វង់ចរចាទីមួយត្រូវបានប្រព្រឹត្តិទៅនៅតំបន់ Gomel កាលពីថ្ងៃទី២៨ កុម្ភៈ ដោយអូសបន្លាយរយៈពេល៥ម៉ោង។ វង់ចរចាទីពីរ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ៣ ខែមីនា នៅ Belovezhskaya Pushcha ។ ការចរចាទាំងនេះ បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីច្រករបៀងមនុស្សធម៌ ដើម្បីជម្លៀសជនស៊ីវិល។ គណៈប្រតិភូនៃប្រទេសទាំងពីរបានជួបគ្នាម្តងទៀត នៅក្នុងការចរចាវង់ទីបី នាថ្ងៃទី៧ មីនា នៅតំបន់ Brest ។ លើសពីនេះទៅទៀត កាលពីថ្ងៃទី១០ ខែមីនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ក៏បានជួបជាមួយសមភាគីអ៊ុយក្រែន លោក Dmytro Kuleba នៅខាងក្រៅវេទិកា ការទូតនៅទីក្រុង Antalya ប្រទេសតួកគីផងដែរ៕