លោកប្រធានាធិបតី Zelensky បានបញ្ជាក់ថា បើគ្មានការគាំទ្រពីសហរដ្ឋអាមេរិកទេ អ៊ុយក្រែននឹងមិនមានប្រព័ន្ធការពារដែនអាកាស មីស៊ីល Patriot ឧបករណ៍សម្រាប់សង្គ្រាមអេឡិចត្រូនិក ក៏ដូចជាគ្រាប់កាំភ្លើងធំ ១៥៥mm...។
ទាហានអ៊ុយក្រែន។ រូបថត៖ AFP/TTXVN |
លោក Zelensky ក៏បានសង្កត់ធ្ងន់ដែរថា កង្វះគ្រាប់រំសេវនឹងបង្ខំឱ្យអ៊ុយក្រែនបង្រួញសមរភូមិរមុខ ហើយបោះបង់ទីតាំងជាច្រើនដែលប្រទេសនេះកំពុងគ្រប់គ្រងនាពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា ក្រុងគៀវ កំពុងប្រើប្រាស់សព្វាវុធក្នុងស្រុក និងប្រព័ន្ធការពារដែនអាកាស ប៉ុន្តែនៅតែមិនអាចបំពេញចន្លោះជំនួយបានទេ។
មួយថ្ងៃមុននោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិក លោក Mike Johnson ។ ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទ លោក Zelensky បានអំពាវនាវឱ្យសភាអាមេរិកអនុម័តលើកញ្ចប់ជំនួយយោធាថ្មីសម្រាប់ទីក្រុងគៀវយ៉ាងឆាប់រហ័ស៕