អ៊ុយក្រែន​ដាក់​ទណ្ឌកម្មប្រឆាំង​នឹង​​ប្រធានាធិបតី និងអាជ្ញាធរ​​រុស្ស៊ី​មួយ​ចំនួន

Chia sẻ
(VOVWORLD) - នៅថ្ងៃទី៩ ខែមិថុនា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចុះហត្ថលេខាលើក្រឹត្យស្តីពីការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងអាជ្ញាធររុស្ស៊ីមួយចំនួន។
អ៊ុយក្រែន​ដាក់​ទណ្ឌកម្មប្រឆាំង​នឹង​​ប្រធានាធិបតី និងអាជ្ញាធរ​​រុស្ស៊ី​មួយ​ចំនួន - ảnh 1ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។ (រូបថត៖ Sputnik)

យោងតាមក្រឹត្យនេះ វិធានការដាក់ទណ្ឌកម្មត្រូវបានអនុវត្តន៍ចំពោះថ្នាក់ដឹកនាំកំពូលរបស់រុស្ស៊ី ដូចជាប្រធានាធិបតី លោក Vladimir Putin នាយករដ្ឋមន្រ្តី លោក Mikhail Mishustin រដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu។

អ៊ុយក្រែនក៏បានដាក់ឈ្មោះ សាកលវិទ្យាល័យ និងប្រធានគ្រឹះស្ថានឧត្តមសិក្សារបស់រុស្ស៊ីជាងពាក់កណ្ដាល ចូលក្នុងបញ្ជីទណ្ឌកម្មផងដែរ។

វិធានការដាក់ទណ្ឌកម្មទាំងនេះ រួមមានការបង្កកទ្រព្យសម្បត្តិ ការរឹតបន្តឹងសកម្មភាពពាណិជ្ជកម្ម និងទប់ស្កាត់ការដកទ្រព្យសម្បត្តិចេញពីប្រទេសអ៊ុយក្រែន និងត្រូវបានអនុវត្តដោយគ្មានថេរវេលា៕

 

ប្រតិកម្មទៅវិញ