អ៊ុយក្រែនចាប់ផ្ដើមឡើងវិញយុទ្ធនាការយោធានៅភាគខាងកើត

Theo VOVWORLD -
Chia sẻ
Vovworld-អ៊ុយក្រែនបានសំរេចចិត្តចាប់ផ្ដើមឡើងវិញយុទ្ធនាការយោធា​តម្រង់​ទៅ​លើបាតុករប្រឆាំងរដ្ឋាភិបាលបណ្ដោះអាសន្ននៅភាកខាងកើតនៃ​ប្រទេសនេះ
អ៊ុយក្រែនចាប់ផ្ដើមឡើងវិញយុទ្ធនាការយោធានៅភាគខាងកើត - ảnh 1
អ៊ុយក្រែនចាប់ផ្ដើមឡើងវិញយុទ្ធនាការយោធានៅភាគខាងកើត (AFP)


        Vovworld-អ៊ុយក្រែនបានសំរេចចិត្តចាប់ផ្ដើមឡើងវិញយុទ្ធនាការយោធា​
តម្រង់​ទៅ​លើបាតុករប្រឆាំងរដ្ឋាភិបាលបណ្ដោះអាសន្ននៅភាកខាងកើតនៃ
​ប្រទេសនេះត្រឹមតែ​ប៉ុន្មានម៉ោងបន្ទាប់ពីអនុប្រធានាធិបតីអាមេរិកលោក Joe Biden
បានបញ្ចប់ដំណើរ​ទស្សនកិច្ចក្នុងរយៈពេល២ថ្ងៃនៅអ៊ុយក្រែនជាមួយកិច្ច​សន្យា
គាំទ្រ Kiev និងគំរាម​កំហែង​បង្កើនវិធានការដាក់ទណ្ឌកម្មចំពោះរុស្ស៊ី។ ប្រធានាធិ
បតីបណ្ដោះអាសន្ន​អ៊ុយក្រែនលោក Oleksandr Turchynov នាថ្ងៃទី​២២មេសាបាន
ឲ្យដឹងថា លោកបាន​បញ្ជា​តភ្ជាប់យុទ្ធនាការយោធានៅភាគខាង​កើតបន្ទាប់ពី
រកឃើញសាកសពចំនួន២នាក់​នៅ​ទីក្រុង Slavyansk ដោយបាតុករ​ទន្ទ្រាន​កាន់
កាប់ ក្នុងនោះជនរងគ្រោះម្នាក់ជា​សមាជិក​ក្រុមប្រឹក្សាទីក្រុង​ជិត​នោះ។

        នាបច្ចុប្បន្ន ភាគខាងកើតអ៊ុយក្រែនកំពុងមានសញ្ញាធ្លាក់ជ្រៅក្នុងអំពើរ​ហឹង្សាដោយមិនអើពើរដល់កិច្ចព្រមព្រៀងចតុភាគីដែលទើបនឹងទទួលបាននៅ
Geneva ស្វីស។ បាតុករមិនចាកចេញពីស្ថាប័នរដ្ឋអំណាចនិងព្រមទាំងរំលឹកដល់​
សេចក្តី​ប្រកាសទាមទាការបោះប្រជាមតិអំពីសិទ្ធិស្វ័យយ័ត្នរបស់ទីក្រុង
Slavyansk នាថ្ងៃទី១១ឧសភាខាងមុខ៕

ប្រតិកម្មទៅវិញ