អាមេរិកអះអាងជាថ្មីម្តងទៀតនូវការគាំទ្រគោលនយោបាយ «ប្រទេសចិនតែមួយ»

Chia sẻ
(VOVworld) – បន្ទាប់ពីពេលប្រធានាធិបតីជាប់ឆ្នោត
អាមេរិក លោក Donald Trump បានសន្ទនាតាមទូរស័ព្ទ
ជាមួយថ្នាក់ដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen នាថ្ងៃទី
 ២ ធ្នូ សេវិមានបានចេញសេចក្តីប្រកាសដែលអះអាង
ជាថ្មីម្តងទៀតនូវ គោលជំហររបស់វ៉ាស៊ីនតោនក្នុងការ
គាំទ្រគោលនយោបាយ «ប្រទេសចិនតែ មួយ»។ 

អាមេរិកអះអាងជាថ្មីម្តងទៀតនូវការគាំទ្រគោលនយោបាយ «ប្រទេសចិនតែមួយ» - ảnh 1
អាមេរិកអះអាងជាថ្មីម្តងទៀតនូវការគាំទ្រគោលនយោបាយ «ប្រទេសចិនតែមួយ» (VNA)

(VOVworld) – បន្ទាប់ពីពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald
 Trump បានសន្ទនាតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen
 នាថ្ងៃទី ២ ធ្នូ សេវិមានបានចេញសេចក្តីប្រកាសដែលអះអាងជាថ្មីម្តងទៀតនូវ
គោលជំហររបស់វ៉ាស៊ីនតោនក្នុងការគាំទ្រគោលនយោបាយ «ប្រទេសចិនតែ
មួយ»។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី Emily Horne
បានសង្កត់ធ្ងន់ថា៖ គ្មានការផ្លាស់ប្តូរណាមួយក្នុងគោលនយោបាយរបស់អាមេរិក
ចំពោះបញ្ហាតៃវ៉ាន់ទេ។ ការសន្ទនាពោលខាងលើរវាងប្រធានាធិបតីជាប់ឆ្នោត
 អាមេរិក លោក  Donald Trump ជាមួយថ្នាក់ដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen
ត្រូវបានចាត់ទុកជាការបង្កប់ហានិភ័យដែលអាចធ្វើឲ្យទំនាក់ទំនងរវាង
អាមេរិកនិងចិនអាក្រក់ទៅៗ។ នាបច្ចុប្បន្ន រដ្ឋាភិបាលចិនមិនទាន់មាន
អត្ថាធិប្បាយអំពីបញ្ហាពោលខាងលើនៅឡើយ៕ 

ប្រតិកម្មទៅវិញ