អាមេរិកអំពាវនាវឲ្យប្រទេសអ៊ីស្លាមនានាដើរឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំងលទ្ធិជ្រុលនិយម

Chia sẻ
(VOVWORLD) - នាថ្ងៃទី២១ ឧសភា ប្រធានាធិបតីអាមេរិកលោក Donald Trump បានអំពាវនាវឲ្យថ្នាក់ដឹកនាំប្រទេសអ៊ីស្លាម ដាក់ចេញទស្សនៈប្រឆាំងជំទាស់អំពើ ហឹង្សាក្រោមមូលហេតុជំនឿសាសនា ព្រមទាំង ព័ណនាការប្រយុទ្ធប្រឆាំងនឹង លទ្ធិជ្រុលនិយមគឺការប្រយុទ្ធរវាងភាពល្អនិងភាពអាក្រក់។

អាមេរិកអំពាវនាវឲ្យប្រទេសអ៊ីស្លាមនានាដើរឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំងលទ្ធិជ្រុលនិយម - ảnh 1ប៉ូលីសស្វែងរកចាប់ខ្លួនមុខសញ្ញាជ្រុលនិយមនៅទីក្រុង Barcelona របស់អេស្ប៉ាញ់

(រូបថត៖EPA/TTXVN) 

(VOVworld) - នាថ្ងៃទី២១ ឧសភា ប្រធានាធិបតីអាមេរិកលោក Donald Trump បានអំពាវនាវឲ្យថ្នាក់ដឹកនាំប្រទេសអ៊ីស្លាម ដាក់ចេញទស្សនៈប្រឆាំងជំទាស់អំពើ ហឹង្សាក្រោមមូលហេតុជំនឿសាសនា ព្រមទាំងព័ណនាការប្រយុទ្ធប្រឆាំងនឹង លទ្ធិជ្រុលនិយមគឺការប្រយុទ្ធរវាងភាពល្អនិងភាពអាក្រក់។អញ្ជើញថ្លែងមតិ ចំពោះមុខថ្នាក់ដឹកនាំប្រទេសអ៊ីស្លាមចំនួន៥៥នោះ ប្រធានាធិបតីលោក Trump អះអាងថា បណ្ដាប្រទេសដែលមានជនអ៊ីស្លាមស្រូបយកភាគច្រើននោះ ត្រូវការ ដើរឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិជ្រុលនិយម។ប្រធានាធិបតីរូបនេះក៏ដាស់តឿនឲ្យបណ្ដាប្រទេសអ៊ីស្លាមសន្យាថា ពួកភេរវករនឹងមិនអាចស្វែងរក បាននូវទីតាំងលាក់ខ្លួននៅប្រទេសទាំងនេះផងដែរ។

អារ៉ាប់ប៊ីសាអូឌីតជាប្រទេសដំបូងដែលប្រធានាធិបតីលោក Donald Trump មកដល់ក្នុងដំណើរទស្សនកិច្ចការងារលើកដំបូងចាប់តាំងពីឡើងកាន់តំណែងមក រួមមានអារ៉ាប់ប៊ីសាអូឌីត អ៊ីស្រាអែល វ៉ាទីកង់ ប៊ែលហ្សិកនិងអ៊ីតាលី៕

ប្រតិកម្មទៅវិញ