កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ក្រសួងការបរទេសអាមេរិកបានអំពាវនាវឱ្យអ៊ីរ៉ង់បន្តសហការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ព្រមទាំងបានចាត់ទុកថា សាធារណរដ្ឋអ៊ីស្លាមកំពុងងាកចេញពីកាតព្វកិច្ចរបស់ខ្លួនដែលគោរពតាមការប្តេជ្ញាចិត្តនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ ថ្លែងនៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននឹងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយ IAEA ដើម្បីពិភាក្សាអំពីសកម្មភាពសមស្របសម្រាប់គាំទ្រដល់កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍ពោលខាងលើរបស់ក្រសួងការបរទេសអាមេរិកបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់នៅថ្ងៃទី ២៣ ខែកុម្ភៈបានបញ្ឈប់ការអនុវត្តពិធីសារបំពេញបន្ថែមចំពោះសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ក៏បានរាយការណ៍ថា ទីក្រុងតេហេរ៉ង់បានចាប់ផ្តើមដាក់កម្រិតជាផ្លូវការនូវការធ្វើអធិការកិច្ចអន្តរជាតិនៃទីតាំងនុយក្លេអ៊ែររបស់ខ្លួន ដែលត្រូវបានគេចោទប្រកាន់ថាមានបំណងដាក់សម្ពាធ ដើម្បីបណ្តាប្រទេសអឺរ៉ុបនិងរដ្ឋអំណាចរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានដកទណ្ឌកម្មសេដ្ឋកិច្ចនិងស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥៕