|
អាមេរិកអនុវត្តផែនការហ្វឹកហាត់កំលាំងសន្តិសុខអ៊ីរ៉ាក់ (Image: baotintuc.vn) |
(VOVworld) – នាថ្ងៃទី ១៥ តុលា បណ្ដាទីប្រឹក្សាយោធាអាមេរិកបានមកដល់អ៊ីរ៉ាក់ ដើម្បីហ្វឹកហាត់ដល់កំលាំងសន្តិសុខប្រទេសសាម៉ីក្នុងកាលៈទេសៈដែលកំលាំងនេះ
បន្តប្រឈមមុខនឹងការលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម “រដ្ឋឥស្លាមស្វ័យប្រកាស”
(IS)។ មជ្ឈដ្ឋានមន្ត្រីអ៊ីរ៉ាក់បានឲ្យដឹងថា៖ ទីប្រឹក្សាអាមេរិកចំនួន ១ រយនាក់បានមកដល់មូលដ្ឋានកងទ័ពជើងអាកាសនៅខេត្ត Anbar ភាគខាងលិចប្រទេសនេះ ដើម្បីហ្វឹក ហាត់និងបណ្តុះបណ្ដាលកងកំលាំងសន្តិសុខរបស់អ៊ីរ៉ាក់។ ក្នុងព្រឹត្តិកាណ៍ផ្សេងមួយ
ទៀត នាថ្ងៃទី ១៥ តុលា អគ្គអធិការកិច្ចប៉ូលីសម៉ាឡេស៊ី លោក Khalid Abu Bakar បាន
ឲ្យដឹងថា៖ ជនម៉ាឡេស៊ីចំនួន ១៣ នាក់ដែលត្រូវជាប់សង្ស័យទាក់ទិនដល់ក្រុម
ឥស្លាមជ្រុលនិយម (IS) នៅអ៊ីរ៉ាក់ ត្រូវបានចាប់ខ្លួន។ ដោតហេតុនេះ តាំងពីថ្ងៃទី ២៨
មេសា រហូតមកដល់ពេលនេះ មាឡេស៊ីបានចាប់ឃុំខ្លួនមនុស្សចំនួន ៣៦ នាក់ដែលត្រូវបានសង្ស័យមានទំនាកទំនងជាមួយ IS។ មុននោះ រដ្ឋាភិបាលម៉ាឡេស៊ីបានឲ្យដឹង
ថា៖ ជនម៉ាឡេស៊ីយ៉ាងតិចបំផុតចំនួន ៣០ ដល់ ៤០ នាក់ បានចូលរួមក្នុងជំលោះនៅ
ស៊ីរីនិងកំលាំង IS កំពុងបង្កើនការប្រមូលផ្តុំទាហានតាមរយៈបណ្ដាញគេហទំព័រណ៍
សង្គម៕