អាមេរិកសម្រេចបានកិច្ចព្រមព្រៀងមួយសំដៅបើករដ្ឋាភិបាលឡើងវិញ

Chia sẻ

(VOVWORLD) -  នាថ្ងៃទី ២៥ ខែមករា ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើ សេច ក្តីព្រាងច្បាប់ស្តីពីជំនួយថវិកាសម្រាប់រដ្ឋាភិបាលដំណើរការសកម្មភាពជាបណ្តោះអាសន្ន ក្នុងរយៈពេលបីសប្តាហ៍។ តាមនោះ បញ្ចប់នូវស្ថានភាពដែលរដ្ឋាភិបាលមួយផ្នែកត្រូវ  “បង្កក” អស់រយៈពេលជាងមួយខែកន្លងទៅ។

អាមេរិកសម្រេចបានកិច្ចព្រមព្រៀងមួយសំដៅបើករដ្ឋាភិបាលឡើងវិញ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថតៈ Getty)

មុននេះ ក្នុងថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក  Trump និងគណបក្សប្រជាធិបតេយ្យ បានសម្រេចនូវកិច្ចព្រមព្រៀងស្របច្បាប់មួយ ដែលមិនរាប់បញ្ចូលថវិកាដើម្បីសាងសង់ជញ្ជាំងព្រំដែនរវាងសហរដ្ឋអាមេរិកនិងម៉ិកស៊ិកឡើយ។ យ៉ាងណាមិញ សេចក្តីព្រាងច្បាប់នេះបានកំណត់រយៈពេល ៣ សប្តាហ៍ ពោលគឺ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ សម្រាប់សមាជិកសភានិងសេតវិមានធ្វើការពិភាក្សាអំពីសន្តិសុខព្រំដែន។

សូមគូសបញ្ជាក់ថា នាប៉ុន្មានថ្ងៃកន្លងទៅនេះ ការខ្វែងគំនិតអំពីខ្ទង់ថវិកាចំនួន ៥,៧ ពាន់លានដុល្លារអាមេរិក សម្រាប់ការកសាងជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិកគឺជាហេតុ ផលដែលគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋមិនអាចយល់ស្រប លើថវិការដ្ឋាភិបាលសម្រាប់ឆ្នាំសារពើពន្ធ ២០១៩ បណ្តាលឲ្យរដ្ឋាភិបាលអាមេរិកត្រូវបិទទ្វារមួយផ្នែក ចាប់តាំងពីថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០១៨។ ការបិទរដ្ឋាភិបាលមួយផ្នែកនេះគឺវែងបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ហើយបានប៉ះពាល់ដល់ភ្នាក់ងារសហព័ន្ធ ១/៤ ដែលមាននិយោជិតសហព័ន្ធប្រហែល ៨០ម៉ឺននាក់ត្រូវឈប់ពីការងារ ឬធ្វើការងារដែលមិនមានប្រាក់បៀរវត្សផងដែរ៕

ប្រតិកម្មទៅវិញ