អាមេរិកវាយប្រហារតាមជើងអាកាសទៅលើក្រុមឧទ្ទាមតាលីបង់នៅអាហ្គានីស្ថាន

Chia sẻ
(VOVworld) - វិមានបញ្ចកោណនាថ្ងៃទី២៤ មិថុនា បាន
ឲ្យដឹងថា កងទ័ពអាមេរិក បានបើកយុទ្ធនាការវាយ
ប្រហារតាមជើងអាកាសជាលើកដំបូងតម្រង់ទៅលើ
ក្រុមឧទ្ទាមតាលីបង់នៅអាហ្គានីស្ថាន ក្រោយពី
សេចក្ដីសំរេចកាលដើមខែរបស់ ប្រធានាធិបតីលោក Barack Obama អំពីការបើកទូលាយអន្តរាគមន៍របស់ អាមេរិកក្នុងការប្រយុទ្ធប្រឆាំងក្រុមឧទ្ទាមនេះ។
អាមេរិកវាយប្រហារតាមជើងអាកាសទៅលើក្រុមឧទ្ទាមតាលីបង់នៅអាហ្គានីស្ថាន - ảnh 1
កន្លែងកើតហេតុនៃការវាយប្រហារតាមជើងអាកាសទៅលើក្រុមឧទ្ទាម
តាលីបង់របស់កងទ័ពអាមេរិកកាលពីខែតុលាឆ្នាំ២០១៥ (រូបថត៖AP)

(VOVworld) - វិមានបញ្ចកោណនាថ្ងៃទី២៤ មិថុនា បានឲ្យដឹងថា កងទ័ពអាមេរិក 
បានបើកយុទ្ធនាការវាយប្រហារតាមជើងអាកាសជាលើកដំបូងតម្រង់ទៅលើក្រុម
ឧទ្ទាមតាលីបង់នៅអាហ្គានីស្ថាន ក្រោយពីសេចក្ដីសំរេចកាលដើមខែរបស់ប្រធានា
ធិបតីលោក Barack Obama អំពីការបើកទូលាយអន្តរាគមន៍របស់ អាមេរិកក្នុងការ
ប្រយុទ្ធប្រឆាំងក្រុមឧទ្ទាមនេះ។អ្នកនាំពាក្យកងទ័ពអាមេរិកនៅរដ្ឋធានី Kabul លោក
 Charles Cleveland បានឲ្យដឹងថា ការវាយប្រហារតាមជើង អាកាសត្រូវបានអនុវត្តន៍
ក្នុងខែមិថុនានេះហើយ ប៉ុន្តែលោកមិននិយាយច្បាស់អំពី លទ្ធផលទេ។ដោយ
សេចក្ដីសំរេចថ្មីរបស់ប្រធានាធិបតីលោក Barack Obama កងទ័ពអាមេរិកនឹងដើ
តួនាទីធំជាងមុនដើម្បីជួយឧបត្ថម្ភកងកម្លាំងអាហ្គានីស្ថានដេញកំទិចក្រុមឧទ្ទាម
តាលីបង់ក្នុងកាលៈទេសៈដែលអំពើហឹង្សានៅប្រទេស អាស៊ីភាគនិរតីនេះកាន់តែ
កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ