អាមេរិកមិនហូតពន្ធបង្ខួចតំលៃចំពោះបង្កងរបស់វៀតណាមទេ

Chia sẻ





































អាមេរិកមិនហូតពន្ធបង្ខួចតំលៃចំពោះបង្កងរបស់វៀតណាមទេ - ảnh 1
អាមេរិកមិនហូតពន្ធបង្ខួចតំលៃចំពោះបង្កងនាំចេញរបស់វៀតណាមទេ (Image: VOV Online)

(VOVworld) - គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិអាមេរិកទើបនឹងបានប្រកាសថា៖ មុខទំនិញបង្កងនាំចូលពីវៀតណាមនិងប្រទេសមួយចំនួនផ្សេងៗទៀតមិនជះឥទ្ធិពល
អាក្រក់ដល់ផ្នែកចិញ្ចឹមបង្កងរបស់អាមេរិកឡើយ។ ដោយហេតុនេះ បណ្ដាផលិតផល
បង្កងនាំចូលរបស់វៀតណាមមិនត្រូវបានការហូតពន្ធលក់បង្ខួចតំលៃដែលក្រសួង
ពាណិជ្ជកម្មអាមេរិកបាននាំចេញ នាដើមខែ សីហា កន្លងមក នេះទេ។ តាមស្ថាប័ន
តំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅអាមេរិកបណ្ដាលទ្ធផលពោលខាងបានអះ
អាងជាថ្មីម្តងទៀតថា៖អង្គភាពអាជីវកម្មនាំចេញបង្កងវៀតណាមនានាបានកំពុងនឹង
ធ្វើសកម្មភាពតាមច្បាប់នៃសេដ្ឋកិច្ចទីផ្សារមិនទទួលបានការជួយឧត្ថម្ភណាមួយឡើយ
ពីរដ្ឋាភិបាលឡើយ។ ដោយហេតុនេះ បណ្ដាអង្គភាពអាជីវកម្មវៀតណាមត្រូវបាន
ប្រព្រឹត្តដោយតម្លាភាពសមភាពដោយឈរលើស្មារតីពាណិជ្ជកម្មសេរីក៏ដូចជាទំនាក់
ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មល្អប្រសើររវាងវៀតណាមនិងអាមេរិក៕

ប្រតិកម្មទៅវិញ