វៀតណាម និងបារាំងបង្កើនកិច្ចសហប្រតិបត្តិការ និងជំរុញការផ្លាស់ប្តូរថាមពល

Chia sẻ

(VOVWORLD) - នាថ្ងៃទី ១៧ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha  បានអញ្ជើញទទួលជួបលោកស្រី Marie-Hélène Loison អគ្គនាយិការរងនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។

វៀតណាម និងបារាំងបង្កើនកិច្ចសហប្រតិបត្តិការ និងជំរុញការផ្លាស់ប្តូរថាមពល - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ជួបពិភាក្សាជាមួយលោកស្រី Marie-Hélène Loison អគ្គនាយិការរងនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) នារសៀលថ្ងៃទី ១៧ ឧសភា (រូបថត៖ VGP/Minh Khoi)

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសកម្មភាពរបស់ AFD នៅវៀតណាម ក៏ដូចជាការផ្លាស់ប្តូររចនាសម្ព័ន្ធអង្គភាពរបស់ AFD ក្នុងគោលបំណងកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពលើវិស័យអភិវឌ្ឍន៍ថ្មីៗ។ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទន្ទឹមនឹងការបង្កើតយន្តការ និងគោលនយោបាយយ៉ាងសកម្មអំពីការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ វៀតណាមត្រូវការជាបន្ទាន់នូវការណែនាំអំពីបច្ចេកទេស ការកែលម្អស្ថាប័ន ការជ្រើសរើសបច្ចេកវិទ្យា គំរូអភិបាលកិច្ច និងធនធានហិរញ្ញវត្ថុក្នុងវិស័យថាមពល ដឹកជញ្ជូន កសិកម្មនិងតំបន់ទីក្រុង។ល។  លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការស្រាវជ្រាវរបស់ AFD ស្តីពីការផ្លាស់ប្តូរបៃតង ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល ការផ្តល់ជូននូវ "កញ្ចប់ដំណោះស្រាយ" សម្រាប់ការវិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស... នឹងជួយនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចរួម ពហុគោលដៅពេលអនុវត្តនៅវៀតណាម និងក៏អាចគាំទ្រដល់អាជីវកម្មបារាំង ដែលកំពុងស្វែងរកគម្រោងវិនិយោគ និងសហប្រតិបត្តិការអាជីវកម្មនៅវៀតណាមផងដែរ។

ចំណែកលោកស្រី Marie-Hélène Loison បានអះអាងថា AFD និងដៃគូរបស់ខ្លួនតែងតែត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ ប្រឹក្សាយោបល់បច្ចេកទេស កែលម្អបរិយាកាសច្បាប់ និងស្វែងរកប្រភពហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសំខាន់ៗនៅវៀតណាម។ ជាពិសេសនៅក្នុងវិស័យផ្លាស់ប្តូរថាមពល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរបៃតង៕

ប្រតិកម្មទៅវិញ