អាមេរិកព្រមានដាក់ទណ្ឌកម្មទៅលើប្រទេសទី៣ក្នុងបញ្ហាស.ប.បកូរ៉េ

Chia sẻ
(VOVWORLD) - រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson នាថ្ងៃទី៣ ឧសភា បានសំដែងក្ដីសង្ឃឹមសហប្រតិបតិ្តការជាមួយចិនក្នុងការដោះស្រាយ បញ្ហានុយក្លេអ៊ែររបស់ស.ប.បកូរ៉េ។
អាមេរិកព្រមានដាក់ទណ្ឌកម្មទៅលើប្រទេសទី៣ក្នុងបញ្ហាស.ប.បកូរ៉េ - ảnh 1 រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson (រូបថត៖AFP/TTXVN)

(VOVworld) - រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson នាថ្ងៃទី៣ ឧសភា បានសំដែងក្ដីសង្ឃឹមសហប្រតិបតិ្តការជាមួយចិនក្នុងការដោះស្រាយ បញ្ហានុយក្លេអ៊ែររបស់ស.ប.បកូរ៉េ។ប៉ុន្តែ លោក Tillerson ក៏បានសង្កត់ធ្ងន់ទៅលើ បទដាក់ទណ្ឌកម្មទៅលើប្រទេសទី៣ ដោយព្រមានថា អាមេរិកអាចអនុវត្តបទ ដាក់ទណ្ឌកម្មនេះទៅលើក្រុមហ៊ុននានារបស់ចិនដែលមានការជួញដូរពាណិជ្ជ កម្មជាមួយស.ប.បកូរ៉េ ប្រសិនបើកិច្ចសហប្រតិបតិ្តការរវាងភាគីទាំងពីរមិនទទួល បានប្រសិទ្ធភាពទេនោះ។រដ្ឋមន្រ្តីការបរទេសអាមេរិកក៏បានអំពាវនាវឲ្យប្រទេស នានាអនុវត្តឲ្យបានគ្រប់គ្រាន់នូវបទដាក់ទណ្ឌកម្មទៅលើស.ប.បកូរ៉េ តាមសេចក្ដី សំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ព្រមទាំងអះអាងថា នឹងបន្តដាក់ ទណ្ឌកម្មប្រសិនបើព្យុងយ៉ាងមិនលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕

ប្រតិកម្មទៅវិញ