អាមេរិក​ផ្តល់​អនុសាសន៍​ដល់​ប្រជាជន​ពី​ការ​ធ្វើ​ដំ​ណើរ​ទៅ​កាន់​រុស្ស៊ី​

Chia sẻ
(VOVWORLD) - ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី២៣ ខែមករា បានផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋនៃប្រទេសខ្លួនថា មិនគប្បីធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដោយសារតែភាពតានតឹងនៅតាមព្រំដែនជាមួយអ៊ុយក្រែន។
អាមេរិក​ផ្តល់​អនុសាសន៍​ដល់​ប្រជាជន​ពី​ការ​ធ្វើ​ដំ​ណើរ​ទៅ​កាន់​រុស្ស៊ី​ - ảnh 1ទាហានអ៊ុយក្រែនធ្វើសមយុទ្ធនៅតំបន់ Donetsk កាលពីខែធ្នូឆ្នាំ២០២១។ (រូបថត៖ AP)

អនុសាសន៍របស់ក្រសួងការបរទេសអាមេរិកបានលើកច្បាស់ថា ប្រជាជនអាមេរិកមិនគួរធ្វើដំណើរតាមផ្លូវគោកពីរុស្ស៊ីទៅអ៊ុយក្រែននោះឡើយ។

នាថ្ងៃដដែលនោះ សហរដ្ឋអាមេរិកក៏បានផ្តល់អនុសាសន៍ដល់ប្រជាជន ឱ្យជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ហើយបានបញ្ជាណៃនាំឱ្យបុគ្គលិកដែលមិនសំខាន់នៅស្ថានទូតអាមេរិកប្រចាំនៅអ៊ុយក្រែននិងក្រុមគ្រួសាររបស់គេ ឱ្យចាកចេញពីប្រទេសនេះ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ គួរតែពិចារណា ចាកចេញពីប្រទេសអឺរ៉ុបខាងកើតមួយនេះ ដោយសារតែការកើនឡើងនៃភាពតានតឹងក្នុងតំបន់។ ប៉ុន្តែ ស្ថានទូតអាមេរិកប្រចាំទីក្រុងគៀវបានអះអាងថា ស្ថានទូតនៅតែដំណើរការជាធម្មតា។

អាជ្ញាធររុស្ស៊ីមិនទាន់ធ្វើអត្ថាធិប្បាយលើកិរិយាបទរបស់អាមេរិកនៅឡើយទេ៕ 

ប្រតិកម្មទៅវិញ