អាមេរិក​ផ្តល់​អាទិភាព​លើ​ការ​ស្តារឡើងវិញ​​កិច្ចសន្ទនា​យោធា​ជាមួយ​ចិន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១២ ខែវិច្ឆិកា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានឲ្យដឹងថា ការស្ដារឡើងវិញនូវកាណាល់សន្ទនាយោធាទ្វេភាគី គឺជាអាទិភាពកំពូលរបស់លោកប្រធានាធិបតី Joe Biden ក្នុងជំនួបជាមួយប្រធានរដ្ឋចិន លោក Xi Jinping ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែវិច្ឆិកា។

ថ្លែងក្នុងកម្មវិធីទូរទស្សន៍ "Face the Nation" នៅលើប៉ុស្តិ៍ទូរទស្សន៍ CBS (អាមេរិក) លោក Jake Sullivan បានឲ្យដឹងថា ប្រធានាធិបតី Joe Biden ជឿជាក់ថា ការរក្សាកាណាល់ទំនាក់ទំនងរវាងកងទ័ពអាមេរិកនិងចិន គឺជាប្រការចាំបាច់ដើម្បីគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយមានទំនួលខុសត្រូវ និងធានាការប្រកួតប្រជែងមិនប្រែទៅជាជម្លោះ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ មេដឹកនាំទាំងពីរត្រូវបានរំពឹងថា នឹងពិភាក្សាអំពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងផលប៉ះពាល់របស់វាទៅលើសហរដ្ឋអាមេរិក និងតំបន់ផងដែរ។

ដូចដែលបានគ្រោងទុក ប្រធានាធិបតីអាមេរិក និងប្រធានរដ្ឋចិននឹងជួបគ្នានៅខាងក្រៅសន្និសីទមេដឹកនាំសេដ្ឋកិច្ចនៃ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុង San Francisco (សហរដ្ឋអាមេរិក) ក្នុងសប្តាហ៍នេះ៕

ប្រតិកម្មទៅវិញ