អាមេរិកប្រ​កាស​យុទ្ធសាស្ត្រការពារជាតិថ្មី ដោយផ្តល់អាទិភាពលើ​បញ្ហាប្រឈមពីប្រទេស​​​ចិន

Chia sẻ
(VOVWORLD) - រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden នៅថ្ងៃទី ២៧ ខែតុលា បានប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រការពារជាតិថ្មី ២០២២ ជាមួយនឹងចំណុចថ្មីៗជាច្រើន ដែលក្នុងនោះប្រទេសចិនត្រូវបានចាត់ថ្នាក់ជាបញ្ហាប្រឈមយុទ្ធសាស្ត្រយូរអង្វែង ហើយរុស្ស៊ីគឺជាបញ្ហាបន្ទាន់មួយក្នុងចំណោមបញ្ហាប្រឈមសន្តិសុខជាតិរបស់អាមេរិក នាពេលបច្ចុប្បន្ន។
អាមេរិកប្រ​កាស​យុទ្ធសាស្ត្រការពារជាតិថ្មី ដោយផ្តល់អាទិភាពលើ​បញ្ហាប្រឈមពីប្រទេស​​​ចិន - ảnh 1រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin។ (រូបថត៖ ក្រសួងការពារជាតិអាមេរិក)

ថ្លែងមតិក្នុងសន្និសីទសារព័ត៌មានប្រកាសយុទ្ធសាស្ត្រការពារជាតិឆ្នាំ ២០២២ នៅមន្ទីរប៉ង់តាហ្គោន នាថ្ងៃទី ២៧ ខែតុលា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានឲ្យដឹងថា ក្នុងយុទ្ធសាស្ត្រថ្មីនេះ កងទ័ពអាមេរិកបានដាក់ចេញអាទិភាពកំពូលចំនួន ៤ ដែលក្នុងនោះ លេចធ្លោជាងគេគឺការគំរាមកំហែងដែលមានឈ្មោះថា "ចិន"។ អាទិភាពដែលនៅសេសសល់គឺរារាំងការវាយប្រហារជាយុទ្ធសាស្ត្រប្រឆាំងនឹងសហរដ្ឋ អាមេរិក សម្ព័ន្ធមិត្ត និងដៃគូនានា; រារាំងសកម្មភាពឈ្លានពាន ហើយទន្ទឹមនឹងនោះគឺការត្រៀមខ្លួនដើម្បីយកឈ្នះក្នុងជម្លោះនៅពេលចាំបាច់ អាទិភាពទីមួយគឺបញ្ហាប្រឈមមកពីចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បន្ទាប់មកគឺជាបញ្ហាប្រឈមរបស់រុស្ស៊ីនៅអាស៊ី-អឺរ៉ុប និងទីបំផុតគឺការកសាងប្រព័ន្ធការពារជាតិ និងសម្ព័ន្ធភាពប្រកបដោយនិរន្តរភាព។

ក្រៅពីយុទ្ធសាស្ត្រការពារជាតិឆ្នាំ ២០២២ សហរដ្ឋអាមេរិកក៏បានបោះពុម្ពក្នុងពេលដំណាលគ្នា នូវឯកសារសំខាន់ៗចំនួនពីរគឺ ការវាយតម្លៃឋនៈនុយក្លេអ៊ែរ និងការវាយតម្លៃលើកិច្ចការពារមីស៊ីល។ នេះជាលើកទីមួយហើយដែលក្រសួងការពារជាតិអាមេរិកបានធ្វើការវាយតម្លៃជាយុទ្ធសាស្ត្រយ៉ាងទូលំទូលាយ ក្នុងលក្ខណៈរួមបញ្ចូលគ្នា ស្របតាមយុទ្ធសាស្ត្រសន្តិសុខជាតិឆ្នាំ ២០២២ ដែលទើបបានប្រកាស៕

 

ប្រតិកម្មទៅវិញ