អាមេរិក​ប្រកាសផ្ដល់​ជំនួយ​យោធា​បន្ថែម​ក្នុងតម្លៃ​ ៣៥០​លាន​ដុល្លារអាមេរិក​ដល់​អ៊ុយក្រែន

Chia sẻ
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Joe Biden បានអនុម័តលើជំនួយយោធាសង្គ្រោះបន្ទាន់ដែលមានតម្លៃ ៦០ លានដុល្លារអាមេរិកដល់អ៊ុយក្រែន បន្ទាប់មកបានបន្ថែម ២០០ លានដុល្លារអាមេរិកក្នុងខែធ្នូ ឆ្នាំ ២០២១ នៅពេលដែលមិនមានសង្រ្គាមឡើយ។
អាមេរិក​ប្រកាសផ្ដល់​ជំនួយ​យោធា​បន្ថែម​ក្នុងតម្លៃ​ ៣៥០​លាន​ដុល្លារអាមេរិក​ដល់​អ៊ុយក្រែន - ảnh 1យានយន្តយោធាអ៊ុយក្រែនត្រូវបានដាក់ពង្រាយនៅទីក្រុងគៀវនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ (រូបថត៖ AFP/VNA)

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសកាលពីថ្ងៃទី ២៦ ខែកុម្ភៈបានឲ្យដឹងថា សហរដ្ឋអាមេរិក ផ្តល់ប្រាក់ជំនួយចំនួន ៣៥០ លានដុល្លារអាមេរិកជាសម្ភារៈយោធាបន្ថែមទៀតដល់អ៊ុយក្រែន ក្នុងបរិបទនៃប្រតិបត្តិការយោធារបស់រុស្ស៊ីនៅក្នុងតំបន់ Donbass ភាគខាងកើតអ៊ុយក្រែន។ ទោះយ៉ាងណាក៏ដោយ លោក Blinken មិនបានបញ្ជាក់អំពីឧបករណ៍ជំនួយនោះឡើយ។

យោងតាមលោក Blinken បានឲ្យដឹងថា រដូវស្លឹកឈើជ្រុះឆ្នាំទៅមិញ ប្រធានាធិបតីអាមេរិក លោក Joe Biden បានអនុម័តលើជំនួយយោធាសង្គ្រោះបន្ទាន់ដែលមានតម្លៃ ៦០ លានដុល្លារអាមេរិកដល់អ៊ុយក្រែន បន្ទាប់មកបានបន្ថែម ២០០ លានដុល្លារអាមេរិកក្នុងខែធ្នូ ឆ្នាំ ២០២១ នៅពេលដែលមិនមានសង្រ្គាមឡើយ។ ដូច្នេះហើយ ជំនួយសន្តិសុខសរុបដែលអាមេរិកបានប្តេជ្ញាផ្តល់ឲ្យអ៊ុយក្រែនក្នុងឆ្នាំកន្លងទៅ មានចំនួនលើសពី ១ ពាន់លានដុល្លារអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ