អាមេរិកនៅតែប្តេជ្ញាចិត្តដកកងទ័ពចេញពីស៊ីរី

Chia sẻ
(VOVWORLD) -នាថ្ងៃទី ១៥ មេសា សេតវិមានបានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែរក្សាទស្សនៈដកទាហានអាមេរិកនៅស៊ីរីមកកាន់ប្រទេសខ្លួនវិញឲ្យបានឆាប់បំផុត។ 
អាមេរិកនៅតែប្តេជ្ញាចិត្តដកកងទ័ពចេញពីស៊ីរី - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump

សេចក្ដីប្រកាសពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពីប្រធានាធិបតិបារាំង លោក Emmanuel Macron បានឲ្យដឹងថា៖ លោកបានបញ្ចុះបញ្ចូលឲ្យលោក Donald Trump រក្សាវត្តមានរបស់អាមេរិកនៅស៊ីរីក្នុងរយៈពេលយូរអង្វែង។

យោងតាមសេចក្ដីប្រកាសរបស់អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders បានឲ្យដឹងថា៖ លោក Donald Trump មិនផ្លាស់ប្ដូរទស្សនៈអំពីការដកងទ័ពអាមេរិកនៅស៊ីរីមកកាន់ប្រទេសខ្លួនវិញឡើយ។ ទោះជាយ៉ាងណាក៏ដោយ អាមេរិកក៏ប្រាជ្ញាចិត្តបំពេញបេសកកម្មរបស់ខ្លួននៅទីនេះ ពោលគឺកំទេចចោលកងកម្លាំង អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) និងធានាថាភេរវករមិនអាចវិលត្រឡប់មកកាន់តំបន់នេះបានឡើ ៕

ប្រតិកម្មទៅវិញ