អាមេរិកនិងហ្វីលីពីនចោទប្រកាន់ចិនប្រើប្រាស់កងទ័ពជើងទឹកគំរាមកំហែងនាវានេសាទនៅសមុទ្រខាងកើត

Chia sẻ
(VOVworld) – នាថ្ងៃទី ២ មិនា រដ្ឋអំណាចហ្វីលីពីនបាន
ចោទប្រកាន់ចិនក្នុងការ បញ្ជូននាវាយាមល្បាតទៅកាន់
កោះផ្កាថ្មមួយនៅសមុទ្រខាងកើតសំដៅរារាំង
សកម្មភាពនេសាទរបស់អ្នកនេសាទហ្វីលីពីន។
ទង្វើរនេះបានធ្វើឲ្យស្ថានភាពនៅសមុទ្រខាងកើត
តានតឹងឡើងៗ។ 

អាមេរិកនិងហ្វីលីពីនចោទប្រកាន់ចិនប្រើប្រាស់កងទ័ពជើងទឹកគំរាមកំហែងនាវានេសាទនៅសមុទ្រខាងកើត - ảnh 1
អាមេរិកនិងហ្វីលីពីនចោទប្រកាន់ចិនប្រើប្រាស់កងទ័ពជើងទឹកគំរាមកំហែងនាវានេសាទនៅសមុទ្រខាងកើត (Image: VNA)

(VOVworld) – នាថ្ងៃទី ២ មិនា រដ្ឋអំណាចហ្វីលីពីនបានចោទប្រកាន់ចិនក្នុងការ
បញ្ជូននាវាយាមល្បាតទៅកាន់កោះផ្កាថ្មមួយនៅសមុទ្រខាងកើតសំដៅរារាំង
សកម្មភាពនេសាទរបស់អ្នកនេសាទហ្វីលីពីន។ ទង្វើរនេះបានធ្វើឲ្យស្ថានភាពនៅ
 សមុទ្រខាងកើតតានតឹងឡើងៗ។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក  Albert
del Rosario បានឲ្យដឹងថា៖ នាវានៃកំលាំងការពារឆ្នេសមុទ្ររបស់ចិនបានមាន
វត្តមាននៅកោះ Hai Sam ចំណុះប្រជុំកោះ Truong Sa ដែលបណ្តាលឡើងការ
ព្រួយបារម្មណ៍ថា៖ ប៉េកាំងអាចកំពុងទន្ទ្រានកាន់កាប់តំបន់នេះ។ បណ្ដានាវា
យាមល្បាតរបស់ចិនបានដកចេញពីតំបន់ពោលខាងលើក្នុងពេលរដ្ឋាភិបាល
ហ្វីលីពីនដំណើរការត្រួតពិនិត្យនៅទីនេះ។ ក្រោយពីរឿងហេតុនេះកើតមានឡើង
 ក្រសួងការបរទេសហ្វីលីពីនបានអំពាវនាវឲ្យចិនអត់ធ្មត់ជៀសវាងរាល់ទង្វើរ
 បង្ករឿងហេតុនិងបង្កើនភាពតានតឹងនៅសមុទ្រខាងកើត ជះឥទ្ធិពលអាក្រក់ទៅ
 លើសន្តិភាពនិងស្ថិរងភាពក្នុងតំបន់។ នៅសន្និសីទកាសែតថ្ងៃដដែល ក្រសួងការ
 បរទេសអាមេរិកបានចេញសេចក្តីប្រកាសប្រឆាំងជំទាស់ការដែលចិនប្រើប្រាស់
កំលាំងកងទ័ពជើងទឹកគំរាមកំហែងនាវានេសាទរបស់ប្រទេសនានាជុំវិញតំបន់
ជំលោះនៅសមុទ្រខាងកើត៕   

ប្រតិកម្មទៅវិញ