អាមេរិកនិងសម្ព័ន្ធមិត្តបានចេញសេចក្តីថ្លែងការណ៍រួម ជួយអ៊ុយក្រែនពង្រឹងសមត្ថភាពការពារដែនអាកាស

Chia sẻ
(VOVWORLD) - ប្រធានាធិបតីអាមេរិក រួមជាមួយនាយករដ្ឋមន្រ្តីហូឡង់ អធិការបតីអាល្លឺម៉ង់ នាយករដ្ឋមន្រ្តីអ៊ីតាលី ប្រធានាធិបតីរ៉ូម៉ានី និងប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី ៩ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការជួយពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន។

សេចក្តីថ្លែងការណ៍រួមនេះត្រូវបាននាំចេញនៅក្នុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធភាពយោធាសន្ធិសញ្ញាអាត្លង់ទិកខាងជើង - ណាតូ ដើម្បីរំលឹកខួបលើកទី ៧៥ នៃការបង្កើតប្លុកនេះដែលបានប្រព្រឹត្តិទៅនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

អាមេរិកនិងសម្ព័ន្ធមិត្តបានចេញសេចក្តីថ្លែងការណ៍រួម ជួយអ៊ុយក្រែនពង្រឹងសមត្ថភាពការពារដែនអាកាស - ảnh 1ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុង Washington DC ។ រូបថតឯកសារ៖ Kyodo/TTXVN

សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា ប្រទេសខាងលើប្តេជ្ញាផ្តល់ឲ្យអ៊ុយក្រែននូវសមត្ថភាពការពារដែនអាកាសបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារសំដៅទៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន។ យោងតាមសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងនេះនឹងរួមគ្នាផ្តល់ជំនួយដល់អ៊ុយក្រែនជាមួយនឹងប្រព័ន្ធការពារដែនអាកាសយុទ្ធសាស្ត្រ រួមទាំងជើងទម្របាញ់បង្ហោះមីស៊ីលការពារដែនអាកាស  Patriot ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងរ៉ូម៉ានី ហើយផ្នែកខ្លះនៃប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ពីប្រទេសហូឡង់ និងយន្តហោះ SAMP-T ពីប្រទេសអ៊ីតាលី។

នាប៉ុន្មានខែខាងមុខនេះ សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួនគ្រោងនឹងផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធការពារយុទ្ធសាស្ត្ររាប់សិបទៀត។ ប្រព័ន្ធទាំងនេះនឹងជួយពង្រឹង និងពង្រីកទំហំការពារដែនអាកាសរបស់អ៊ុយក្រែន៕ 

ប្រតិកម្មទៅវិញ