បេក្ខជន Donald Trump បានប្រកាសថា លោកនឹងបន្តធ្វើយុទ្ធនាការបោះឆ្នោតប្រធានាធិបតីនៅកណ្តាលវាល

Chia sẻ

(VOVWORLD) - ដោយបានប្រកាសនៅលើបណ្តាញសង្គមនាថ្ងៃទី ២៧ ខែកក្កដាថា បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណ រដ្ឋលោក Donald Trump បាននិយាយថា លោកនឹងបន្តធ្វើយុទ្ធនាការបោះឆ្នោតនៅកណ្តាលវាល បើទោះបីជាមានអនុសាសន៍របស់ទីភ្នាក់ងារសម្ងាត់អាមេរិកអំពីការមិនធ្វើដូច្នេះ បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតដែលបរាជ័យកាលពីថ្ងៃទី ១៣ ខែកក្កដា ទីក្រុង Butler រដ្ឋ Pennsylvania។

បេក្ខជន Donald Trump បានប្រកាសថា លោកនឹងបន្តធ្វើយុទ្ធនាការបោះឆ្នោតប្រធានាធិបតីនៅកណ្តាលវាល - ảnh 1អតីតប្រធានាធិបតីអាមេរិក Donald Trump  (រូបថត៖ រ៉យទ័រ)

អតីតប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថា ស្ថាប័ន សម្ងាត់សហរដ្ឋអាមេរិក កងកម្លាំងការពារប្រធា នាធិបតី បេក្ខជនប្រធានាធិបតី និងមន្ត្រីជាន់ខ្ពស់បានយល់ព្រមពង្រឹងសកម្មភាពរបស់ទីភ្នាក់ងារនេះ។

លោក Donald Trump បានធ្វើយុទ្ធនាការបោះឆ្នោតកណ្តាលវាលជាច្រើនលើក ចាប់តាំងពីបានប្រកាសបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក។ យុទ្ធនាការទាំងនេះធ្វើឡើងនៅព្រលានយន្តហោះ កីឡដ្ឋាន និងទីតាំងសាធារណៈធំៗ ដើម្បីទាក់ទាញអ្នកគាំទ្រមួយចំនួនធំ៕

ប្រតិកម្មទៅវិញ