អាមេរិកនឹងយាមល្បាតនៅជិតកោះដែលចិនពូនជ្រុំខុសច្បាប់នៅសមុទ្រខាងកើត

Chia sẻ
(VOVworld)- កាសែត New York Times នាថ្ងៃទី១២តុលា​ បានដកស្រង់ពាក្យសម្តីរបស់មន្ត្រីអាមេរិកដែលបានឲ្យដឹងថា

(VOVworld)- កាសែត New York Times នាថ្ងៃទី១២តុលា​ បានដកស្រង់ពាក្ស សម្តីរបស់មន្ត្រីអាមេរិកដែលបានឲ្យដឹងថា វ៉ាស៊ីតោនកំពុងមានផែនការអនុវត្ត ការយាមល្បាតដោយទ័ពជើងទឹកនៅជិតបណ្តាកោះ សិប្បនិម្មិតដោយចិនកសាង និងពូនជ្រុំដោយខុសច្បាប់នៅសមុទ្រខាងកើត។ រាល់ការយាមល្បាតនេះនឹង ប្រព្រឹត្តក្នុងក្របខ័ណ្ឌ១២ម៉ាយនៃកោះយ៉ាងហោចណាស់ចំនួនមួយក្នុងចំណោម
កោះដែលចិនពូនជ្រុំខុសច្បាប់ ពីបណ្តាឆ្នេរថ្មប៉ប្រះទឹកនៅប្រជុំកោះ Truong Sa ជាអធិបតេយ្យរបស់វៀត ណាម។ ថ្លែងមតិនៅរដ្ឋសភា ឧបការីរដ្ឋមន្ត្រីការពារជាតិ ទទួលបន្ទុកបញ្ហាអាស៊ី លោក​ David B.Shear បានទទួលស្គាល់ថា មុននេះ
អាមេរិកធ្លាប់អនុវត្តការយាម ល្បាតស្រដៀងគ្នានេះដែរ  ប៉ុន្តែមិនទាន់
ចូលតំបន់១២ម៉ាយរបស់បណ្តាកោះដែលចិន ប្រកាសអធិបតេ្យភាព
នៅឡើយ៕

ប្រតិកម្មទៅវិញ