អាមេរិកនិងបារាំងខំប្រឹងប្រែងស្វែងរកដំណោះស្រាយសំរាប់វិបត្តិនៅតំបន់ឈូងសមុទ្រពែក្ស

Chia sẻ
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson នាថ្ងៃទី១២ កក្កដា បានចាប់ផ្ដើមកិច្ចសន្ទនាជាមួយសមភាគីនៃប្រទេសអារ៉ាប់ចំនួន៤រួមមាន អារ៉ាប់ប៊ីសាអូឌីត បារ៉ែន អេមីរ៉ាតអារ៉ាប់រួម (UAE) និងអេហ្ស៊ីបសំដៅស្វែងរក ដំណោះស្រាយសំរាប់វិបត្តិខាងការទូតដ៏ធ្ងន់ធ្ងរនៅតំបន់ឈូងសមុទ្រពែក្ស។
អាមេរិកនិងបារាំងខំប្រឹងប្រែងស្វែងរកដំណោះស្រាយសំរាប់វិបត្តិនៅតំបន់ឈូងសមុទ្រពែក្ស - ảnh 1 រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson (ឆ្វេង)និងសមភាគីកាតាលោក Sheikh Mohammed bin Abdulrahman Al Thani ក្នុងសន្និសីទកាសែតនៅទីក្រុង Doha នាថ្ងៃទី១១ កក្កដា (រូបថត៖EPA/TTXVN)

(VOVworld) - រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson នាថ្ងៃទី១២ កក្កដា បានចាប់ផ្ដើមកិច្ចសន្ទនាជាមួយសមភាគីនៃប្រទេសអារ៉ាប់ចំនួន៤រួមមាន អារ៉ាប់ប៊ីសាអូឌីត បារ៉ែន អេមីរ៉ាតអារ៉ាប់រួម (UAE) និងអេហ្ស៊ីបសំដៅស្វែងរក ដំណោះស្រាយសំរាប់វិបត្តិខាងការទូតដ៏ធ្ងន់ធ្ងរនៅតំបន់ឈូងសមុទ្រពែក្ស។ថ្លែងមតិមុននឹងកិច្ចសន្ទនានៅ Jeddah របស់អារ៉ាប់ប៊ីសាអូឌីតនោះ មន្ត្រីការទូតមួយ រូបរបស់ UAE អះអាងថា ដំណោះស្រាយណាក៏ដោយចំពោះវិបត្តិនាបច្ចុប្បន្ន ត្រូវ ដោះស្រាយបញ្ហាទាំងអស់ដែលក្រុមប្រទេសអារ៉ាប់ពោលខាងលើចាត់ទុកជា បញ្ហាគន្លឹះ ក្នុងនោះមានការដែលក្រុង Doha កំពុងបំផ្លាញចោលស្ថិរភាពក្នុងតំបន់។

ក្នុងកាលៈទេសៈដែលភាពតានតឹងការទូតនៅតំបន់ ឈូងសមុទ្រពែក្សរហូតដល់ពេលនេះមិនទាន់មានសញ្ញាបន្ធូរស្រាល រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian ក៏នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចំនួន៤រួមមានកាតា អារ៉ាប់ប៊ីសាអូឌីត គុយវ៉ែតនិង UAE ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ កក្កដាខាងមុខ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានេះផងដែរ៕

ប្រតិកម្មទៅវិញ