|
អាមេរិកនឹងបើកជើងហោះហើរពាណិជ្ជកម្មដំបូងទៅកាន់គុយបានាសប្តាហ៍ ខាងមុខ (VNA) |
(VOVworld) – JetBlue នឹងក្លាយទៅជាក្រុមហ៊ុនអាកាសចរណ៍ដំបូងរបស់
អាមេរិកបើកចេញជើងហោះហើរពាណិជ្ជកម្មទៅកាន់គុយបាក្រោយរយៈពេល
៥០ ឆ្នាំ ដោយមានជើងហោះហើរពីព្រលានយន្តហោះ Fort Lauderdale រដ្ឋ Florida
(អាមេរិក) ទៅកាន់ទីក្រុង Santa Clara ភាគកណ្ដាលគុយបា នាថ្ងៃទី ៣១ សីហា
ខាងមុខ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី ២៥ សីហា អនុរដ្ឋ
មន្ត្រីក្រសួងគមនាគមន៍គុយបា លោក Eduardo Rodriguez បានអះអាង ថា៖
កាស្តារឡើងវិញបណ្ដាជើងហោះហើររវាងអាមេរិកនិងគុយបាគឺជាការបោះ
ជំហានយ៉ាងសកម្មដែលរួមចំណែកក្នុងដំណើរការប្រក្រតីទំនាក់ទំនងទ្វេភាគី។
បន្ទាប់នោះ ១ សប្តាហ៍ ក្រុមហ៊ុនអាកាសចរណ៍ American Airlines នឹងមាន
ជើង ហោះហើពីទីក្រុង Miami អាមេរិកទៅកាន់ទីក្រុង Santa Clara ទីក្រុង
Camaguey ទីក្រុង Cienfuegos ទីក្រុង Holguin និងទីក្រុង Varadero ផងដែរ៕