ក្រុមទាហានតាលីបង់ |
សេចក្តីព្រាងនៃកិច្ចព្រមព្រៀងទ្វេភាគី ត្រូវបានឯកភាពក្រោយរយៈពេល ៦ ថ្ងៃ យោងតាមនោះទាហានអាមេរិកត្រូវដកចេញពីប្រទេសអាហ្វហ្គានីស្ថានក្នុងរង្វង់ ១៨ ខែ ចាប់តាំងពីកិច្ចព្រមព្រៀងនេះបានចុះហត្ថលេខា តាមរយៈនោះវាអាចបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថានផងដែរ។ តាលីបង់ បាននាំចេញការធានាថា អាហ្វហ្គានីស្ថាននឹងមិនក្លាយជាទីតាំងសម្រាប់ពួកខ្មាន់កាំភ្លើងចំណុះបណ្តាញភេរវកម្ម Al-Qaeda ក៏ដូចជាអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ធ្វើការវាយប្រហារលើអាមេរិកនិងសម្ព័ន្ធមិត្តនោះទេ។ នេះក៏ជាសំណើរសំខាន់ៗរបស់អាមេរិកផងដែរ៕