![អាមេរិកនិងជប៉ុនអះអាងជាថ្មីម្ដងទៀតនូវទំនាក់ទំនងសម្ព័ន្ធមិត្ត - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2017_02_04/ttxvn_nhatmy1.jpg) |
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក James Mattis កាលពីថ្ងៃទី៣ កុម្ភៈ (រូបថត៖EPA/TTXVN) |
(VOVworld) - នាថ្ងៃទី៣ កុម្ភៈរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក James Mattis
ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចនៅជប៉ុននោះ បានអះអាងជាថ្មីម្ដងទៀតនូវ
ការសន្យារបស់វ៉ាស៊ីនតោនចំពោះតូក្យូស្ដីអំពីកិច្ចព្រមព្រៀងការពារជាតិទ្វេភាគីក្នុង
ជំនួបចរចារជាមួយនាយករដ្ឋមន្រ្តីប្រទេសម្ចាស់ផ្ទះលោក Shinzo Abe។លោក
Mattis សង្កត់ធ្ងន់ថា គ្មានការសង្ស័យណាមួយចំពោះការសន្យារបស់ អាមេរិកស្ដីអំពី
ទំនាក់ទំនងសម្ព័ន្ធមិត្តតាំងពីយូរណាស់មកហើយនេះ។រីឯខ្លួនវិញ នាយករដ្ឋមន្រ្តី
លោក Shinzo Abe បានសំដែងជំនឿជាក់ថា រួមជាមួយប្រធានា ធិបតីអាមេរិក
លោក Donald Trump និងរដ្ឋមន្រ្តីលោក Mattis នោះ ជប៉ុននិង អាមេរិកអាចបញ្ជាក់
ជាមួយពិភពលោកអំពីសម្ព័ន្ធភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ៕