អាមេរិកនិងគុយបាដំណើរវង់ចរចារលើកទី ៣ នាសប្តាហ៍ខាងមុខ

Chia sẻ

(VOVworld) – នាថ្ងៃទី ១៣ មិនា ក្រសួងការបរទេសអាមេរិកបានប្រកាសថា៖ អាមេរិក និងគុយបាដំណើរវង់ចរចារលើកទី៣ស្តីពីការប្រក្រតីទំនាក់ទំនងនាដើមសប្តាហ៍ខាង

មុខនៅទីក្រុង La Habana របស់គុយបា។

អាមេរិកនិងគុយបាដំណើរវង់ចរចារលើកទី ៣ នាសប្តាហ៍ខាងមុខ  - ảnh 1
អាមេរិកនិងគុយបាដំណើរវង់ចរចារលើកទី ៣ នាសប្តាហ៍ខាងមុខ (Image: VNA)


(VOVworld) – នាថ្ងៃទី ១៣ មិនា ក្រសួងការបរទេសអាមេរិកបានប្រកាសថា៖
អាមេរិក និងគុយបាដំណើរវង់ចរចារលើកទី៣ស្តីពីការប្រក្រតីទំនាក់ទំនងនា
ដើមសប្តាហ៍ខាងមុខនៅទីក្រុង La Habana របស់គុយបា។ មន្ត្រីជាន់ខ្ពស់នៃ
ក្រសួងការបរទេសអាមេរិកមួយរូបបានឲ្យដឹងថា៖ ឧបការីនៃរដ្ឋមន្ត្រីការបរទេស
ទទួលបន្ទុកបញ្ហាលោកខាងលិច លោកស្រី Roberta Jacobson នឹងចាកចេញពី
វ៉ាស៊ីនតោនទៅកាន់ La Habana នាថ្ងៃទី ១៥ មិនា ដើម្បី ដំណើការវង់ចរចារទី ៣ ជាមួយប្រធានក្រុមចរចារនិងជាប្រធាននាយកដ្ឋានទទួលបន្ទុកបញ្ហាអាមេរិក
ចំណុះក្រសួងការបរទេសគុយបា លោកស្រី Josefina Vidal។ វង់ចរចារទី ៣ នឹងត្រូវបានចាប់ផ្តើមពីថ្ងៃទី ១៦ មិនាខាងមុខ។ គោលដៅនៃវង់ចរចារ លើក
នេះមានក្តីសង្ឃឹមថា៖ ប្រទេសទាំង ២ អាចទទួលបានគោលដៅបើកស្ថានទូត
នៅវ៉ាស៊ីនតោននិង La Habana ឡើងវិញ មុនពេល សន្និសីទកំពូលអាមេរិកឡាទីន ដែលនឹងប្រព្រឹត្តទៅនៅប៉ាណាម៉ា នាខែ មេសា ខាងមុខ។ ភាគីអាមេរិកបានឲ្យ
ដឹងថែមទៀតថា៖ បើទោះបីនេះមិនទាន់ជា លក្ខខ័ណ្ឌសម្រេចក្នុងការប្រក្រតីទំនាក់
ទំនងទ្វេភាគីទេក្តីប៉ុន្តែអាមេរិកកំពងពិនិត្យមើលសកម្មដើម្បីនាំគុយបាចេញពី
បញ្ជីរាយនាមបណ្ដាប្រទេសជួយភេវរកម្មនិយម។ ក្រៅពីនោះ ភាគីទាំង ២ នឹងជួបចរចារអំពីបញ្ហាសិទ្ធិ មនុស្សនិងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន
និងទូរគមនាគមន៍៕

ប្រតិកម្មទៅវិញ