អាមេរិកនិងកួរ៉េខាងត្បូងពិភាក្សាវិធានការចាប់ផ្តើមចរចាឡើងវិញជាមួយ ស.ប.ប.ក. |
(VOVworld) – នាថ្ងៃទី ៣០ មករា ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បាន ឲ្យដឹងថា៖ ប្រធានក្រុមចរចានុយក្លេអ៊ែរ ៦ ភាគីរបស់កូរ៉េខាងត្បូងនិងអាមេរិកនឹងជួប ធ្វើការនៅទីក្រុង Seoul នាថ្ងៃទី ៥ កុម្ភៈ ខាងមុខ។ ឆ្លើយសំណួររបស់មជ្ឈដ្ឋានសារព័ត៌ មាន អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងបានជូនដំណឹងថា៖ បេសកជនពិ សេសទទួលបន្ទុកបញ្ហាសន្តិភាពនិងសន្តិសុខលើឧបទ្វីបកូរ៉េនិងជាប្រធានក្រុមចរចា នុយក្លេអ៊ែរ ៦ ភាគីរបស់កូរ៉េខាងត្បង លោក Lee Do-hoon គ្រោងនឹងមានការចរចា ជាមួយបេសកជនពិសេសទទួលបន្ទុកគោលនយោបាយអំពី ស.ប.ប.ក. ចំណុះក្រសួង ការបរទេសអាមេរិក លោក Joseph Yun តាមផែនការពោលខាងលើ។ ក្នុងជំនួបចរចា ភាគីទាំងពីរគ្រោងនឹងពិភាក្សាអំពីវិធានការចាប់ផ្តើមការសន្ទនាឡើងវិញរវាងអាមេរិក និងកូរ៉េខាងជើង ក្នុងកាលៈទេសៈ ការសន្ទនាបច្ចុប្បន្នរវាងប្រទេសកូរ៉េទាំងពីរមានការ បោះជំហាន។ កូរ៉េខាងត្បូងកំពុងខំប្រឹងប្រែងរកវិធីប្រែបរិយាកាសសន្តិភាពនេះប្រែ ក្លាយទៅជាឱកាសដើម្បីចាប់ផ្តើមឡើងវិញការចរចាអំពីបញ្ហានុយក្លេអ៊ែរនិងកាំជ្រួច របស់ ស.ប.ប.ក.៕