អាមេរិកនិង EU ប្រកាសពីគំនិតផ្តួចផ្តើម កាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ២៥ ខែមីនា សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប (EU) បានប្រកាសកិច្ចព្រមព្រៀងមួយក្នុងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) ដើម្បីកាត់បន្ថយការពឹងផ្អែករបស់អឺរ៉ុបលើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី។
អាមេរិកនិង EU ប្រកាសពីគំនិតផ្តួចផ្តើម កាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី - ảnh 1រោងចក្រចម្រាញ់ប្រេងRusskaya ក្នុងតំបន់ Krasnodar ភាគខាងត្បូងប្រទេសរុស្ស៊ី។(រូបថត៖ TASS/TTXVN)

យោងតាមគំនិតផ្តួចផ្តើមដែលបានប្រកាសដោយប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានគណៈកម្មការអឺរ៉ុប(EC) លោកស្រី Ursula von der Leyen ភាគីទាំងពីរនឹងបង្កើតក្រុមការងារពិសេសមួយស្តីពីសន្តិសុខថាមពល ដឹកនាំដោយតំណាងសេតវិមាននិងតំណាងនៃប្រធាន EC ។ ក្រុមការងារនេះ នឹងទទួលខុសត្រូវក្នុងការធានាសន្តិសុខថាមពលសម្រាប់អ៊ុយក្រែន និងសហភាពអឺរ៉ុប ដើម្បីត្រៀមរៀបចំសម្រាប់រដូវរងារឆ្នាំក្រោយនិងដំណាក់កាលក្រោយមកទៀត ទន្ទឹមនឹងនេះជួយសហភាពអឺរ៉ុបសម្រេចបានគោលដៅបញ្ចប់ការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី។

ឆ្នាំ២០២២នេះ អាមេរិកនឹងផ្តល់ LNG ចំនួន១៥ពាន់លានម៉ែត្រគូប បន្ថែមទៀតដល់ EU។ កម្លាំងនេះក៏នឹងសម្របសម្រួលជាមួយប្រទេសសមាជិក EUដើម្បីសម្រេចឲ្យបានគោលដៅថា ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ឱ្យប្លុកនេះ នូវឧស្ម័នធម្មជាតិរាវ LNG ចំនួន ៥០ពាន់លានម៉ែត្រគុបក្នុងមួយឆ្នាំ។

អញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោកស្រី Ursula von der Leyen ប្រធានាធិបតីអាមេរិកលោក Biden បានបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះនឹងផ្តោតលើបញ្ហាស្នូលចំនួនពីរ ទីមួយគឺជួយ EU កាត់បន្ថយការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ីឱ្យបានលឿនតាមដែលអាចធ្វើទៅបាន និងមួយទៀតគឺជួយកាត់បន្ថយតម្រូវការឧស្ម័នជាទូទៅរបស់សហភាពអឺរ៉ុប។

ទន្ទឹមនឹងនេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងថា EUមានបំណងចង់ធ្វើពិពិធកម្មការផ្គត់ផ្គង់ថាមពល ដោយឆ្ពោះទៅរកអ្នកផ្គត់ផ្គង់ដែលអាចជឿទុកចិត្តបាន។ ដូច្នេះ ការប្តេជ្ញារបស់សហរដ្ឋអាមេរិកក្នុងការផ្គត់ផ្គង់ LNG យ៉ាងហោចណាស់ ១៥ ពាន់លានម៉ែត្រគូប ដល់សហភាពអឺរ៉ុបក្នុងឆ្នាំ២០២២នេះ គឺជាជំហានដ៏ធំមួយដើម្បីជួយតំបន់កាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី៕

 

ប្រតិកម្មទៅវិញ