ប៉ូឡូញចំណាយប្រាក់ជាង ២,៥ ពាន់លានដុល្លារអាមេរិក ដើម្បីពង្រឹងព្រំដែនភាគខាងកើត

Chia sẻ
(VOVWORLD) - ព្រំប្រទល់ភាគខាងកើតរបស់ប៉ូឡូញគឺជាប់ជាមួយបេឡារុស្ស អ៊ុយក្រែន និងតំបន់ Kaliningrad របស់រុស្ស៊ី។
ប៉ូឡូញចំណាយប្រាក់ជាង ២,៥ ពាន់លានដុល្លារអាមេរិក ដើម្បីពង្រឹងព្រំដែនភាគខាងកើត - ảnh 1នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ។ រូបថត៖ PAP/TTXVN

នាថ្ងៃទី ១៨ ឧសភា នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រកាសថា ប្រទេសនេះនឹងចំណាយប្រាក់ជាង ២,៣ ពាន់លានអឺរ៉ូ (២,៥ ពាន់លានដុល្លារអាមេរិក) ដើម្បីពង្រឹងព្រំដែនខាងកើត ក៏ជាផ្នែកខ្នងខាងកើតនៃសហភាពអឺរ៉ុប (EU) ។ លោក Donald Tusk បានលើកច្បាស់ថា ប៉ូឡូញបានសម្រេចចិត្តវិនិយោគទឹកប្រាក់ចំនួន ១០ ពាន់លាន zloty (២,៣ ពាន់លានអឺរ៉ូ) សម្រាប់សន្តិសុខជាតិ និងសំខាន់ជាងនេះទៅទៀត ដើម្បីធានាបាននូវព្រំដែនខាងកើត ហើយបានហៅគម្រោងនេះថា "ខែលប៉ែកខាងកើត" ។ ព្រំប្រទល់ភាគខាងកើតរបស់ប៉ូឡូញគឺជាប់ជាមួយបេឡារុស្ស អ៊ុយក្រែន និងតំបន់ Kaliningrad របស់រុស្ស៊ី។

ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ប៉ូឡូញបានផ្តល់ខ្សែផ្លូវឆ្លងកាត់សព្វាវុធដែលផ្គត់ផ្គង់ដោយសម្ព័ន្ធមិត្តលោកខាងលិចដល់អ៊ុយក្រែន។ ប៉ូឡូញក៏បានធ្វើទំនើបកម្មយោធា និងបង្កើនការចំណាយលើវិស័យការពារជាតិដល់ទៅ ៤% នៃផលិតផលក្នុងស្រុកសរុប GDP ដែលជាកម្រិតខ្ពស់បំផុតមួយនៅក្នុងសហភាពអឺរ៉ុប ព្រមទាំងទិញឧបករណ៍យោធាមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក ភាគច្រើនមកពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ