|
អាមេរិកត្រៀមរូចស្រេចផែនការបិទទ្វារពន្ធនាគារ Guantanamo (Image: VNA) |
(VOVworld) – នាថ្ងៃទី ២២ កក្កដា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក
លោក Barack Obama បានប្រកាសនឹងសម្រេចពង្រាងផែនការអំពីការបិទទ្វារ
ពន្ធនាគារយោធា Guantanamo នៅគុយបាដែលសាធារណៈមតិរិះគន់យ៉ាងខ្លាំង
ក្លា។ អ្នកនាំពាក្យសេតវិមាន លោក Josh Earnest បានឲ្យដឹងថា៖ រដ្ឋអំណាច
របស់ប្រធានាធិបតី Obama សង្ឃឹមថាផែនការនេះនឹងទទួលបានការគាំទ្ររបស់
អ្នកនិតិបញ្ញត្តិគណៈបក្សសាធារណៈរដ្ឋនៅរដ្ឋសភា។ ការបិទទ្វារពន្ធនាគារ
យោធា Guantanamo គឺជាគោលដៅជួរមុខរបស់ប្រធានាធិបតី Obama គិតតាំង
ពីពេលកាន់អំណាចនាឆ្នាំ ២០០៩ រហូតមកដល់ពេលនេះ៕