អាមេរិកដាស់តឿនអ៊ីស្រាអែលបន្ថយភាពតានតឹង

Chia sẻ

(VOVWORLD) - សេចក្ដីប្រកាសរបស់សេតវិមានឲ្យដឹងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាន ពិភាក្សាយ៉ាងហ្មត់ចត់អំពីការវិវឌ្ឍន៍ថ្មីបំផុតនៅតំបន់ហ្គាហ្សា ក៏ដូចជាការខិតខំប្រឹង ប្រែងផ្លូវការទូតដោយឥតឈប់ឈររបស់ប្រទេសនានាក្នុងតំបន់ និងអាមេរិក សំដៅ បន្ធូរបន្ថយភាពតានតឹងនៅតំបន់នេះ។

អាមេរិកដាស់តឿនអ៊ីស្រាអែលបន្ថយភាពតានតឹង - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden។ (រូបថត៖ AFP/VNA)
ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃទី១៩ ខែឧសភា បានជួបពិភាក្សា តាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ក្នុងនោះ ដាស់តឿនឲ្យបន្ធូរបន្ថយភាពតានតឹងនៅតំបន់ហ្គាហ្សាជាភ្លាមមួយរំពិច ដើម្បីឆ្ពោះទៅ រកបទឈប់បាញ់មួយ។
សេចក្ដីប្រកាសរបស់សេតវិមានឲ្យដឹងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាន ពិភាក្សាយ៉ាងហ្មត់ចត់អំពីការវិវឌ្ឍន៍ថ្មីបំផុតនៅតំបន់ហ្គាហ្សា ក៏ដូចជាការខិតខំប្រឹង ប្រែងផ្លូវការទូតដោយឥតឈប់ឈររបស់ប្រទេសនានាក្នុងតំបន់ និងអាមេរិក សំដៅ បន្ធូរបន្ថយភាពតានតឹងនៅតំបន់នេះ។
នេះជាជំនួបពិភាក្សាតាមទូរស័ព្ទលើកទី៤រវាងថ្នាក់ដឹកនាំអាមេរិកនិងអ៊ីស្រា អែលក្នុងរយៈពេល១ សប្ដាហ៍កន្លងមក នៅពេលដែលជម្លោះហឹង្សារវាងកងទ័ព អ៊ីស្រាអែលនិងចលនាហាម៉ាស់របស់ប៉ាឡេស្ទីនកំពុងកើនឡើងគួរឲ្យព្រួយបារម្ភ។
ក្នុងការប្រែប្រួលពាក់ព័ន្ធមួយទៀត ឆ្លើយបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN នៅថ្ងៃទី១៩ ខែឧសភា មន្ត្រីនៃចលនាហាម៉ាស់បានឲ្យដឹងថា បទឈប់បាញ់មួយ រវាងប៉ាឡេស្ទីនជាមួយអ៊ីស្រាអែល “ទំនងជាប្រព្រឹត្តទៅក្នុងរយៈពេល២៤ម៉ោងខាង មុខ”៕

ប្រតិកម្មទៅវិញ