|
អាមេរិកដាក់ពង្រាយឧទ្ធម្ភាគចក្រក្នុងយុទ្ធនាការវាយប្រហារតាមជើងអាកាសទៅលើ IS
(Image: VNA) |
(VOVworld) – នាថ្ងៃទី ៦ តុលា កងទ័ពអាមេរិកបានដាក់ពង្រាយឧទ្ធម្ភាគចក្រនានាជា លើកដំបូងក្នុងយុទ្ធនាការវាយប្រហារតាមជើងអាកាសទៅលើអង្គការ “រដ្ឋឥស្លាមស្វ័យ
ប្រកាស” (IS) នៅអ៊ីរ៉ាក់។ កាយវិការនេះអាចធ្វើឲ្យទាហានអាមេរិកប្រឈមមុខនឹង
គ្រោះថ្នាក់ជាង។ តាមទីបញ្ជាការដ្ឋានកណ្ដាលរបស់អាមេរិក (CENTCOM) បានឲ្យ
ដឹងថា៖ បណ្ដាឧទ្ធម្ភាគចក្រ Apache នឹងជួយឧបត្ថម្ភកងកំលាំងនៃប្រទេសសាម៉ីក្នុង ការប្រយុទ្ធប្រឆាំងនឹង IS នៅតំបន់ខាងលិចអ៊ីរ៉ាក់។ តាមរបាយការណ៍របស់ CENTCOM បានឲ្យដឹងថា៖ អាមេរិកបានចំណាយចំនួនប្រាក់ ១,១ ពាន់លានដុល្លា អាមេរិកសំរាប់បណ្ដាយុទ្ធនាការយោធាប្រយុទ្ធប្រឆាំងនឹង IS ៕