រូបភាព៖ IndustryWeek |
ការសម្រេចរបស់អាមេរិក ត្រូវបាននាំចេញក្នុងបរិបទដែលប្រទេសអាល់បានីកាលពីថ្ងៃទី ៧ ខែកញ្ញាបានប្រកាសពីការកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយទីក្រុងតេហេរ៉ង់ បន្ទាប់ពីអាជ្ញាធរប្រទេសអឺរ៉ុបអាគ្នេយ៍នេះជឿជាក់ថា ទីក្រុងតេហេរ៉ង់បានធ្វើការវាយប្រហារតាមអ៊ីនធឺណែតទៅលើគេហទំព័ររបស់រដ្ឋាភិបាលអាល់បានី កាលពីថ្ងៃទី ១៥ ខែកក្កដា។ ភាគីអាល់បានីក៏បានស្នើឱ្យបុគ្គលិកការទូតនៅស្ថានទូតអ៊ីរ៉ង់ ចាកចេញពីប្រទេសនេះ។
រីឯខ្លួនវិញ នាថ្ងៃទី៧ ខែកញ្ញានេះដែរ ក្រសួងការបរទេសអ៊ីរ៉ង់បានចេញសេចក្តីប្រកាស “ថ្កោលទោសយ៉ាងដាច់អហង្ការ” ចំពោះសេចក្តីសម្រេចរបស់អាល់បានី ក្នុងការកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយទីក្រុងតេហេរ៉ង់ ហើយបានអះអាងថាំ ហេតុផលដែលទីក្រុង Tirana បានដាក់ចេញជាយុត្តិកម្មនៃសកម្មភាពនេះគឺ “គ្មានមូលដ្ឋាន”៕